2024-05-07 04:05
302

ភ្នំពេញ៖ ទីតាំងបើកកុងស៊ីបញ្ចាំខុសច្បាប់ ចំនួន០២កន្លែង ត្រូវបានកម្លាំងសមត្ថយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧នាក់ និងដកហូតម៉ូតូគ្មានឯកសារប្រមាណជាង ៥០០គ្រឿង។

ប្រតិបត្តិការចុះបង្ក្រាប និងឆែកឆេរកុងស៊ីទទួលបញ្ចាំនេះ ធ្វើឡើងនៅទីតាំងឃ្លាំងបញ្ចាំ ចំនួន០២ទីតាំង រួមមាន៖ 
ទីតាំងទី១ ឃ្លាំងលេខ៥ ក្នុងភូមិ២ ផ្លូវ១៩២ និងទីតាំងទី២ ឃ្លាំង X ផ្ទះលេខ ៤៨ ផ្លូវ២០២ ក្នុងភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចុះបង្ក្រាបឃ្លាំងបញ្ចាំទាំង០២ខាងលើ ធ្វើឡើងបន្ទាប់ពីឃាត់បានជនសង្ស័យជាមុខសញ្ញាប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយជនសង្ស័យបានសារភាព និងចង្អុលបង្ហាញថាពួកគេក្រោយពេលប្លន់បានម៉ូតូយកមកបញ្ចាំនៅទីតាំងនេះ៕