ភ្នំពេញ ៖ បុរសម្នាក់ដែលជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមន រួមនឹងនារីម្នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿងតាមដងផ្លូវ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ភាង មុន្នីស័ក្ខ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមន មានស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ពេលកើតហេតុ គេឃើញបុរសរងគ្រោះ និងនារីម្នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក Vespa ពណ៌ក្រហម គ្មានផ្លាកលេខ តាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន រួចបុកម៉ូតូជនរងគ្រោះទាំងកំរោលប៉ើងជនរងគ្រោះអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះដែលជាមន្ត្រីអាវុធហត្ថខណ្ឌចំការមនស្លាប់ភ្លាមៗ រីឯនារីម្នាក់ដែលរួមដំណើរបានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះអាយុជីវិត ។
ក្រោយកើតហេតុភ្លាមៗ ភាគីរថយន្តបង្កបានព្យាយាមបើកគេចខ្លួនរត់បាត់ស្រមោល តែទោះជាយ៉ាងណាក៏កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ បានព្យាយាមស្រាវជ្រាវរកយកមកចាត់ការតាមច្បាប់ ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះបានមកដល់កន្លែងកើតហេតុដោយយំសោកស្ដាយជនរងគ្រោះជាខ្លាំង ។
ដោយឡែកសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចរាចរណ៍បានចុះមកពិនិត្យនិងធ្វេីកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារដឹកតាមរយៈរថយន្តអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញទៅស្រុកកំណេីតដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕