ក្រុងបេរូត (AP) ៖ នាយករដ្ឋមន្ត្រីប្រចាំប្រទេសលីបង់ កាលពីថ្ងៃសុក្របានស្នើឲ្យអ៊ីរ៉ង់ជួយខ្លួននៅក្នុងការធានាពីបទឈប់បាញ់ នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលទាំងនេះវាហាក់ដូចជាការជម្រុញឲ្យមានការបញ្ចុះបញ្ចូលនូវក្រុមសកម្មប្រយុទ្ធ ឲ្យយល់ព្រមទៅលើកិច្ចព្រមព្រៀងដែលអាចតម្រូវឲ្យមានការដកថយពីព្រំដែនអ៊ីស្រាអែល-លីបង់។
ក្នុងនាមជាទីប្រឹក្សាកំពូលរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានទៅបំពេញទស្សនកិច្ចនៅលីបង់ ហើយមន្ត្រីលីបង់ក៏បាននិយាយដែរថា សំណើររបស់អាមេរិកសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានបញ្ជូនទៅឲ្យក្រុមហេសបូឡា នៅក្នុងគោលបំណងបញ្ចប់នូវការបាញ់ប្រហាររយៈពេល ១៣ ខែរវាងអ៊ីស្រាអែលនិងក្រុមរបស់ខ្លួន។
ចាប់តាំងពីចុងខែកញ្ញា អ៊ីស្រាអែលបានបង្កើននូវការទម្លាក់គ្រាប់បែកទៅលើប្រទេសលីបង់យ៉ាងខ្លាំង ដោយអ៊ីស្រាអែលបានប្ដេជ្ញាថានឹងធ្វើឲ្យក្រុមហេសបូឡាពិការនិងបានធ្វើការបញ្ចប់នូវការរារាំងខ្លួននៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ។
ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្សជាង ៣៤០០ នាក់ត្រូវបានស្លាប់នៅក្នុងប្រទេសលីបង់ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល។
បើយោងទៅតាម ប្រព័ន្ធផ្សព្វផ្សាយលីបង់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគឺលោក Lisa Johnson បានប្រគល់នូវសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងដែលស្ដីពីបទឈប់បាញ់មួយ ដោយបានធ្វើការស្នើទៅឲ្យប្រធានសភាលីបង់គឺលោក Nabih Berri ដែលកំពុងតែដឹកនាំកិច្ចពិភាក្សាតំណាងឲ្យក្រុមហេសបូឡា។
មន្ត្រីលីបង់ក៏បានបញ្ជាក់ផងដែរថា ទីក្រុងបេរូតបានទទួលច្បាប់ចម្លងនៃសេចក្ដីព្រាងសំណើរ ដោយផ្អែកទៅលើដំណោះស្រាយ 1701 របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងហេសបូឡាចុងក្រោយក្នុងឆ្នាំ២០០៦។
បើតាមសេចក្ដីសម្រេច 1701 របស់អង្គការសហប្រជាជាតិ នៅក្នុងចំណោមនៃសេចក្ដីសម្រេចផ្សេងទៀតបានចែងថា មានតែកងទ័ពលីបង់ និងកងសន្តិសុខរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ ដែលគួរតែធ្វើប្រតិបត្តិការនៅភាគខាងត្បូងនៃប្រទេសលីបង់ ទាំងនេះមានន័យថាក្រុមហេសបូឡានឹងត្រូវបានបញ្ចប់វត្តមានរបស់ខ្លួននៅទីនោះ។
ប៉ុន្តែសេចក្ដីសម្រេចនេះមិនត្រូវបានអនុវត្តនោះទេ ដោយប្រទេសលីបង់បានធ្វើការចោទប្រកាន់ទៅលើអ៊ីស្រាអែលថាបានធ្វើការរំលោភទៅលើ ដំណោះស្រាយដោយរក្សាបាននូវតំបន់ព្រំដែនតូចមួយដែលមានជម្លោះ និងធ្វើការបើកនូវយន្តហោះយោធារបស់ខ្លួនជាញឹកញាប់ទៅលើប្រទេសលីបង់។
ពេលនេះអ៊ីស្រាអែលបាននឹងកំពុងតែធ្វើការពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសលីបង់ បើទោះបីជាខ្លួនកំពុងតែបន្តយុទ្ធនាការរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយប្ដេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ។
គួរបញ្ជាក់ផងដែរថា សង្គ្រាមរវាងអ៊ីស្រាអែល-ហាម៉ាស គឺបានចាប់ផ្ដើមឡើងបន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានធ្វើការវាយលុកចូលអ៊ីស្រាអ៊ែល កាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល១២០០ នាក់ ដែលភាគច្រើនគឺជាជនស៊ីវិល។ ចំណែកឯមន្ត្រីសុខាភិបាលប៉ាឡេស្ទីនក៏បាននិយាយផងដែរថា ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលរហូតមកដល់ពេលនេះ គឺបានសម្លាប់មនុស្សប្រមាណជា៤៣០០០ នាក់នៅក្នុងតំបន់ហ្គាហ្សា។