2023-07-04 06:07
328


ភ្នំពេញ៖ បុរសម្នាក់ក្រោយពីចាកចេញពីផ្ទះដោយប្រាប់ក្មួយប្រុសម្នាក់ថាទៅបោសជូតផ្ទះមួយទៀតបាត់យូរពេកមិនឃើញត្រឡប់ទៅវិញ ទើបមកតាមមើលគ្រាន់តែរុញទ្វារបែរជាឃេីញចងកសម្លាប់ខ្លួនបាត់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។ 


ជនរងគ្រោះឈ្មោះ ហោ វ៉ា ភេទប្រុសអាយុ៥៤ឆ្នាំ ជាបុរសពោះម៉ាយ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។ 
តាមប្រភពព័ត៌មានពីក្មួយជនរងគ្រោះបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានចាកចេញពីផ្ទះមួយទៀតដែលនៅជិតកន្លែងកើតហេតុដោយប្រាក់រូបគាត់ថាទៅបោសជូតផ្ទះទុកចោលមួយទៀត។ 
ប្រភពដដែលបានបន្តថា រហូតមកដល់ថ្ងៃទី៤ខែឆ្នាំដដែលនៅមិនឃើញពូមកវិញទើបទៅរកមើលដល់ផ្ទះកើតហេតុរុញទ្វារចូលមើលស្រាប់តែឃើញយកខ្សែនីឡុងចងកភ្ជាប់និងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។  ក្រោយកើតហេតុបានរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង៕