2023-10-03 03:10
381

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត អគារB រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ងិន ណែល អភិបាលរង ខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សាត្រៀមរៀបចំកិច្ចការចាំបាច់មួយចំនួនចំពោះមុខរបស់រដ្ឋបាលខេត្ត ។ កិច្ចប្រជុំក៏មានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជារូបផងដែរ។

កិច្ចប្រជុំខាងលើមានរបៀបវារៈដូចខាងក្រោម៖
-ការរៀបចំវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០២៣
-កម្មវិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ
-ពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះមហាក្សត្រ
-ពិធីបុណ្យឯករាជយជាតិ ៩ វិច្ឆិកា
-ការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣
-ការរៀបចំសន្និបាតខេត្ត ប្រចាំឆ្នាំ២០២៣ ៕