តាកែវ៖ ម្ចាស់សិប្បកម្មកាត់ដេរ យីហោ សុីង យ៉ុង ហឺង បានបញ្ឈប់កម្មករ-កម្មការិនី ចំនួន ២០នាក់ ដោយគ្មានមូលហេតុ និងព្រមទូទាត់ប្រាក់បៀវត្សតាមច្បាប់ការងារផ្ទុះការតវ៉ាស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយស្វែងរកដំណោះស្រាយឲ្យសមរមស្របតាមច្បាប់ស្តីពីការងារ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមកម្មករ-កម្មការិនី ចំនួន ២០នាក់ ផ្ទុះការតវ៉ានៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ ក្រោយពីថៅកែសិប្បកម្ម សុីង យ៉ុង ហឺង ស្ថិតនៅផ្លូវវាងក្រុងលេខ ២១ ភូមិប្រហូ៊ត សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បញ្ឈប់ការងារពួកគាត់ដោយមិនបើកប្រាក់ខែ និងបានស្នើសុំកិច្ចអន្តរាគមន៍ទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ ជួយដោះស្រាយ។
ក្រុមកម្មករ-កម្មការិនី បានឲ្យដឹងថា ពួកគាត់បានធ្វើការងារក្នុងសិប្បកម្ម សុីង យ៉ុង ហឺង ជាច្រើនខែ ប៉ុន្តែសុខៗស្រាប់តែថៅកែសិប្បកម្មបានបញ្ឈប់ពួកគាត់ ដែលម្នាក់ៗគិតជាជាទឹកប្រាក់ខែប្រមាណ ២៥០ដុល្លារ សរុបទាំង២០នាក់ ចំនួន ៥ ០០០ពាន់ដុល្លារ ដោយមិនទាន់គិតគូរប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
ក្រុមកម្មករបានស្នើសុំដល់លោក មុឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ និងក្រសួងការងារ មេត្តាជួយរកយុត្តិធម៌ដល់កម្មករទាំង ២០នាក់ផង៕