ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ ២៩ខ្នងក្នុងខេត្តស្វាយរៀងត្រូវរងការខូចខាតរបើកដំបូលដោយភ្លៀងខ្យល់កន្ត្រាក់ប៉ុន្តែសំណាងមិនមានគ្រោះថ្នាក់ដល់ជីវិត។
យោងតាមសមត្ថកិច្ចមូលដ្ឋាននៅព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣ បានអោយដឹងថានៅវេលាម៉ោង៤និង៣០ នាទី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះនិង របើកដំបូលចំនួន២៩ខ្នងក្នុងខេត្តស្វាយរៀងត្រូវរងការខូចខាតរបើកដំបូលដោយភ្លៀងខ្យល់កន្ត្រាក់ប៉ុន្តែសំណាងមិនមានគ្រោះថ្នាក់ដល់ជីវិត។ប្រភពបន្តថានៅស្រុកចន្ទ្រាមានផ្ទះ៥ ខ្នង ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ នួន គន្ធា ភេទប្រុស អាយុ ៤០ឆ្នាំនៅភូមិបារ៉ាយ ឃុំមេសរថ្ងកបណ្តាលរបើកដំបូលទាំងស្រុង ប្រក់ស័ង្គសី ទំហំផ្ទះ ៥×៦ម៉ែត្រ ។
២.ឈ្មោះ សុខ សំអន ភេទស្រី អាយុ ៣១ឆ្នាំនៅភូមិបារ៉ាយ បណ្តាលអោយដួលរលំ (ខូចខាតទាំងស្រុង) ទំហំផ្ទះ ៥x៦ ម៉ែត្រ ដំបូលស័ង្គសី ជញ្ជាំងស័ង្គសី ។
៣.ឈ្មោះ អ៊ួ សំភាស់ ភេទស្រី អាយុ ៤៥ឆ្នាំនៅភូមិស្វាយគុយ ឃុំមេសរថ្ងក របើកដំបូល ប្រក់ស័ង្គសីទាំងស្រុង។
៤.ឈ្មោះ ទេព រ៉ាង ភេទប្រុស អាយុ ៦៥ឆ្នាំ របើកដំបូល ប្រក់ស័ង្គសី រោងគោទាំងស្រុង ។
៥ ម្ចាស់ឈ្មោះ ដាញ់ ហឿន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិជុប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្ដាលឲ្យរលំផ្ទះចំនួន០១ខ្នងទាំងស្រុង។
ចំណែកនៅស្រុកកំពង់រោទ៏មានខ្យល់កន្ត្រាក់ធ្វើអោយប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់២៤ ខ្នងស្ថិតនៅឃុំស្វាយយាន២០ខ្នងនិងឃុំខ្សែត្រ០៤ខ្នង ប៉ុន្តែមិនបណ្ដាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។
ពាក់ព័ន្ធនឹងករណីបាតុភូតគ្រោះធម្មជាតិនេះ អាជ្ញាធរស្រុក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះ ត្រូវទៅរកទីទួលដែលមានសុវត្ថិភាព ដើម្បីការពារកុំឲ្យគ្រោះថ្នាក់ជាយថាហេតុ ៕