2024-10-18 01:10
6

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នំា២០២៤ លោកជំទាវ ប៉ែន                    រិកស៊ី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានចូលរួមជាអធិបតី និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បម្រើសេវាចម្រុះជួយជនរងគ្រោះសង្ស័យដោយអំពើ ហិង្សាទាក់ទងនឹងយេនឌ័រ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថាបន្ទប់បម្រើសេវាចម្រុះជួយជនរងគ្រោះសង្ស័យដោយអំពើហឹង្សាទាក់ទងនិងយេនឌ័រមានគោលបំណងផ្តល់ ភាពចាំបាច់ក្នុងការសម្របសម្រួលការបម្រើសេវា និងរក្សាការសម្ងាត់ជូនជនរងគ្រោះសង្ស័យ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមកទទួលសេវាសុខភាពនិងសេវាដទៃទៀតគ្រប់ជ្រុងជ្រោយក្នុងនោះសេវាវេជ្ជសាស្រ្តសង្គមនៅកន្លែងតែមួយតាមតម្រូវការរបស់ជនរងគ្រោះទាំងអស់រួមមាន៖ការបម្រើសេវាព្យា        បាលថែទាំសុខភាពការបម្រើសេវាសុខភាពផ្លូវចិត្តការផ្តល់សេវាធ្វើតេស្តផ្ទៃពោះ ការបម្រើសេវាធ្វើកោសល្យវិច័យ ការផ្តល់ថ្នាំបង្ការការឆ្លងមេរោគអេដស៍ (PEP) ការផ្តល់សេវាថ្នាំបង្ការការពារកំណើតបន្ទាន់(EC) និងការបម្រើសេវាពិនិត្យ និងព្យាបាលជំងឺកាមរោគ(STI)។ 

គួរកត់សម្គាល់ថាបន្ទប់បម្រើសេវាចម្រុះនេះ នឹងប្រែក្លាយជាសេវាវេជ្ជសាស្រ្តសង្គមដែលជាផ្នែកសារវ័ន្តមួយរបស់មន្ទីរពេទ្យជាតិមន្ទីរពេទ្យបង្អែករាជធានីខេត្តលើការងារបម្រើសេវាវេជ្ជសាស្រ្តសង្គមជូនអ្នកជំងឺរួមទាំងជនរងគ្រោះសង្ស័យដោយអំពើហិង្សាលើយេនឌ័រ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។
 

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បម្រើសេវាចម្រុះជួយជនរងគ្រោះសង្ស័យដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រនេះ មានការអញ្ជើញចូលរួមដោយលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី លោកជំទាវ ប៊ន សុភី អភិបាលរង នៃគណ:អភិបាលខេត្ត និងជាអនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារខេត្តកំពង់ឆ្នាំង ឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកសាស្រ្តាចារ្យ កឹម សាវួន អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យនិងជាប្រធានលេខាធិការដ្ឋានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ស្នងការនគរបាលខេត្ត មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង លោកស្រីតំណាងអង្គការ USAID -EQHA តំណាងអង្គការ KHANA តំណាងក្រុង ស្រុកទាំង៨របស់ខេត្តកំពង់ឆ្នាំង សរុបចំនួន ៦០រូប។