បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅលើរថយន្តសាម៊ុយខណៈកំពុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នរ៉េចង្កូតធ្លាក់ចូលប្រឡាយលូ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តោយវិថីសុវត្ថិភាព ទេពវង្ស ស្ថិតនៅភូមិ០១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះឈ្មោះកៅ សុភក្រ័ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់តុហាងលក់សាច់អាំង(ផ្ទះកុងហេង) ស្នាក់នៅ ភូមិ០១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ (១E-២៣១៣ ) បើកបរក្នុងទិសដៅពីមកពីស្រុកព្រៃនប់ចូលមកស្រុកស្ទឹងហាវ ក្នុងល្បឿនយ៉ាងលឿន។លុះមកដលចំណុចកើតហេតុស្រាប់តែរេចង្គូតធ្លាក់ចូលទៅក្នុងប្រឡាយលូក្បែរផ្លូវបណ្ដាលឱ្យ រងរបួសធ្ងន់ធ្ងរ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនិងបានទំនាក់ទំនងហៅរថយន្តមណ្ឌលសុខភាពស្រុកស្ទឹងហាវ មកដឹកជនរងគ្រោះយកទៅសង្គ្រោះប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅលើរថយន្តសាម៊ុយតែម្តង។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅ វត្តពោធិមានជ័យ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
រួមគ្នាគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។