2023-09-08 02:09
237

ថ្លែងនៅក្នុងកុ្នងកិច្ចប្រជុំពិភាក្សាអំពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានជុំវិញក្នុងក្រុងបានលុង ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារBព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរីបានលើកឡើងថា បើចង់ឲ្យមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងបានលុងកាន់តែមានប្រសិទ្ធិភាព និងឆាប់រហ័ស ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា។

ជាពិសេស តម្រូវឱ្យម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ដកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មចេញពីលើចិញ្ចើមផ្លូវ និងកាត់តម្រឹមសំយ៉ាបផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោគ្រប់ប្រភេទ ឱ្យសមស្របតាមបទប្បញ្ញត្តិស្តីពីការដាក់តាំងស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះក្នុងក្រុងបានលុង។

ឯកឧត្ដមអភិបាលរងខេត្ត ក៏បានជំរុញឱ្យមអាជ្ញាធរក្រុងបានលុងយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការរៀបចំចំណតរថយន្ត និងម៉ូតូនៅជុំវិញផ្សារបានលុង ដែលបច្ចុប្បន្ននេះ មានភាពអាណាធិបតេយ្យក្នុងការចតយានយន្តជុំវិញផ្សារគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យជុំវិញផ្សារ មានភាពរញ៉េរញ៉ៃ ចង្អៀត ពិបាកក្នុងការធ្វើដំណើរ។

នឹងរៀបចំបរិស្ថានជុំវិញសួនច្បារនានាក្នុងក្រុង ការលក់ដូររបស់អាជីវករដែលលក់នៅតាមផ្លូវសាធារណៈ អោយមានរបៀបរៀបរយ  សំដៅលើកកម្ពស់សោភ័ណភាពក្នុងក្រុងឲ្យកាន់តែប្រសើរឡើង។ ហើយចំពោះអនាម័យបរិស្ថានសូមប្រធានគណៈកម្មការគ្រប់គ្រងផ្សារ អ្នកម៉ៅការភាស៊ីផ្សារត្រូវណែនាំដល់អាជីវករទាំងស់ធ្វើការវេចខ្ចប់ សំរាម រឺកាកសំណល់ទុកដាក់អោយបានសមរម្យ  ដើម្បីងាយស្រួលដល់ការប្រមូល៕

ឯកឧត្តមបន្ថែមទៀតថា សូមមន្ត្រីឱ្យរៀបចំបរិស្ថានជុំវិញសួនច្បារនានាក្នុងក្រុង ការលក់ដូររបស់អាជីវករដែលលក់នៅតាមផ្លូវសាធារណៈ ដើម្បីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ ក្នុងការលើកកម្ពស់សោភ័ណភាពក្នុងក្រុងឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ចំពោះអនាម័យបរិស្ថានសូមប្រធានគណៈកម្មការគ្រប់គ្រងផ្សារ អ្នកម៉ៅការភាស៊ីផ្សារត្រូវណែនាំដល់អាជីវករទាំងស់ធ្វើការវេចខ្ចប់ និងទុកដាក់អោយបានសមរម្យ ដើម្បីងាយស្រួលដល់ការប្រមូល៕