ភ្នំពេញ៖ បុរសជាកម្មករម្នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ អញ្ជេីញមកសាកសួរបំភ្លឺ បន្ទាប់ពីបានរកឃេីញថា «បានបង្កើត Group លើបណ្តាញសង្គមហ្វេសប៊ុក ដោយក្លែងបន្លំអត្ដសញ្ញាណរបស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក»។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានអញ្ជេីញឈ្មោះ ឈិន សាញ់ ភេទប្រុស មានទីលំនៅខេត្ដកំពង់ស្ពឺ ដេីម្បីមកសាកសួរបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើស បន្ទាប់ពីរកឃេីញថា «បានយកឈ្មោះ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំផ្សេងទៀត ទៅបង្កេីតជាក្រុម (Group) នៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយគ្មានការអនុញ្ញាត និងបានចែករំលែកមាតិកា មិនសមរម្យ (អាសអាភាស) ដែលនាំឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិ និងកិត្តិយសធ្ងន់ធ្ងរថ្នាក់ដឹកនាំដែលអាចធ្វេីឲ្យមានការភាន់ច្រឡំពីសំណាក់មហាជន»។
តាមការសួរបញ្ជាក់ឈ្មោះ ឈិន សាញ់ បានសារភាពទទួលស្គាល់កំហុសសន្យាកែខ្លួនតទៅមុខទៀត និងបានធ្វើលិខិតសុំអភ័យទោសជាសាធារណៈ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យបានច្បាស់មុនបង្កើតគណនីបណ្តាញសង្គមដែលប្រើប្រាស់ឈ្មោះអ្នកដ៏ទៃដោយគ្មានការអនុញ្ញាត ដែលអាចប្រឈមនឹងការក្លែងអត្តសញ្ញាណដែលជាអំពីខុសច្បាប់។
សូមជម្រាបថា បុគ្គលមានឈ្មោះ ឈិន សាញ់ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៣០៥៩៤៨០៩ កើតថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩២ មុខរបរ កម្មកររោងចក្រ អាសយដ្ឋានបច្ចុប្បន្ន ភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រើប្រាស់លេខទូរសព្ទ៖ ០៩៦ ៨៨៤ ៩xx៥ បានសារភាពថា ខ្លួនបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nom Sanh មានProfile ID : 100014817373404 បង្កើតនូវក្រុម (Group) ឈ្មោះ ឯកឧត្តម ស សុខា ដោយគ្មានការអនុញ្ញាត ហើយបានធ្វើការចែករំលែកនូវ មាតិកាមួយចំនួនមានលក្ខណៈស្រើបស្រាល (បែបអាសអាភាស) ចូលទៅក្នុងក្រុម (Group) ព្រមទាំងពុំ មានការគ្រប់គ្រងការបង្ហោះក្នុងក្រុម (Group) ឱ្យបានត្រឹមត្រូវ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង កេរ្តិ៍ឈ្មោះរបស់ ថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដែលបានធ្វើឱ្យមានការយល់ច្រលំពីសំណាក់មហាជននៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
បច្ចុប្បន្នឈ្មោះ ឈិន សាញ់ បានធ្វើការអភ័យទោសចំពោះកំហុសឆ្គង ដែលបានប្រព្រឹត្តកន្លងមកនាំឲ្យមានការប៉ះពាល់កិត្តិយស ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា និងសន្យាបើសិននៅបន្តប្រព្រឹត្តសកម្មភាពទាំងនេះសូមទទួលខុសត្រូវតាមនីតិវិធីនៃច្បាប់៕