ខេត្តរតនគិរី÷ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ត្រូវប្រជាពលរដ្ឋ ប្រសិទ្ធនាមដាក់ងារឲ្យថា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដ៏មហាសែនយូរ កាន់ការងារដ៏មហាសែនយ៉ាប់ នៅក្នុងខេត្តរតនគិរី។
នៅពេលថ្មីៗនេះប្រជាពលរដ្ឋ ប្រហែលជាង៣០០គ្រួសារ ដែលមានទឹកចិត្ត ប្រកបដោយបេះដូង ចូលរួមរ៉ៃអង្គាសលុយគ្នា បានទឹកលុយប្រហែលជា៧លានរៀល ដើម្បីយកទៅជួសជុលផ្លូវលំដែលរងការលំបាកក្នុងការធ្វើដំណើរ ដោយចាក់បេតុង ត្រង់ចំណុចដែលមានការលំបាកប្រហែល៧០ម៉ែត្រ នៅក្នុងភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះតំណាងប្រជាពលរដ្ឋរស់នៅភូមិចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរីបានប្រតិកម្មលើខ្លឹមសារនៃលិខិតបំភ្លឺរបស់លោកអៀម អឿនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលបានលើកឡើងថា ពាក់ព័ន្ធក្នុងលិខិតបំភ្លឺរបស់លោក អៀម អឿន ប្រជាពលរដ្ឋសូមឲ្យ ១-លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ត្រូវតែបង្ហាញឯកសារ ដែលប្រើប្រាស់កញ្ចប់ថវិកា របស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិនោះដាក់នៅលើតុ ដើម្បីបញ្ជាក់ជូនប្រជាពលរដ្ឋជាង៣០០គ្រួសារឲ្យបានដឹងច្បាស់ផង។
២-ប្រសិនជា លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទនិយាយដោយពុំមានមូលដ្ឋានច្បាស់លាស់ទេ លោក អៀម អឿន ត្រូវតែទទួលខុសត្រូវ ដោយធ្វើជាលិខិត ជាលាយលក្ខអក្សរសុំទោសប្រជាពលរដ្ឋជាសារធារណៈ។
៣-បើលោកអៀម អឿន ពុំព្រមសុំទោសទទួលកំហុសទេ ប្រជាពលរដ្ឋជាង៣០០គ្រួសារ និងបន្តរកយុត្តិធម៌ដោយឲ្យមេធាវីបង្កសំណុំរឿងនេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកអៀម អឿនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចេញសេចក្ដីស្រាយបំភ្លឺថា តាមពិតលុយដែលធ្វើផ្លូវបេតុងប្រវែង៧០ម៉ែត្រ នៅភូមិចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរីនោះ គឺជាលុយរបស់គណ:កម្មាធិកាអភិវឌ្ឍន៍ភូមិ ដែលឲ្យយកទៅសាងសង់ផ្លូវ ដើម្បីជាការសម្រួលកាធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។
ចំណុចនេះអ្នកស្រី វីន សុត មេភូមិចាអ៊ុងកៅ និងជាប្រធានគណ:កម្មាធិការអភិវឌ្ឍន៍ភូមិបានច្រានចោលរាល់ការលើកឡើងរបស់លោកអៀម អឿនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ថាពុំត្រឹមត្រូវនោះឡើយ។ ព្រោះគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ គឺមានតែឈ្មោះពុំមានលុយ សម្រាប់ចូលរួមធ្វើផ្លូវបេតុងនោះទេ។
អ្នកស្រីបានបន្ថែមថា លុយដែលធ្វើផ្លូវបេតុងនោះគឺជាលុយដែលបានផ្ដើមចេញពីតំណាងប្រជាពលរដ្ឋសុទ្ធសាធ ដោយពួកគេមិនមែនជាសមាជិករបស់គណ:កម្មាធិការអភិវឌ្ឍន៍ភូមិឡើយ។
ប្រជាពលរដ្ឋថា កន្លងមកផ្លូវនេះបានរងការខូចខាតមានការលំបាកក្នុងការធ្វើដំណើរទៅមកអស់រយៈពេលជាយូឆ្នាំ ដោយពុំមានការជួសជុលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ទើបប្រជាពលរដ្ឋបានរួមសាមគ្គីស្រាក់លុយគ្នាសាងសង់ផ្លូវដែលរងការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ប្រវែង៧០ម៉ែត្រនេះឡើង។
ដោយឡែកលោក ភួយ វណ្ណាតំណាង ប្រជាពលរដ្ឋហាក់បានសម្តែងការអស់សង្ឃឹម ដោយមិនគួរលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ច្រានចោលទឹកលុយជាង៧លានរៀលដែលបានមកពីទឹកចិត្តប្រជាពលរដ្ឋ បានរួមទឹកចិត្តសាមគ្គីសហការគ្នា បរិច្ចាកចេញពីកម្លាំងញើសឈាមពួកគាត់ ដើម្បីយកទៅធ្វើផ្លូវឲ្យបានល្អ បែរជាលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនោះបដិសេធចោលទាំងបំពាន។
នេះពិតជាប្រធានមន្ទីរដ៏មហាសែនយ៉ាប់ សាកសមជាមន្ត្រីដឹកនាំជើងដប់ ស៊ីប្រាក់ខែរដ្ឋ ដែលបានលុយមកពីប្រជារាស្ត្រ តែគ្មានមនសិការបម្រីប្រជាពលរដ្ឋមែន។
ក្នុងរឿងនេះដែរតំណាងប្រជាពលរដ្ឋបានលើកឡើងថា ដើម្បីស្វែងរកការពិតឲ្យឃើញ សូមលោកអៀម អឿន ត្រូវតែបង្ហាញឯកសារ របស់គណ:កម្មាធិការអភិវឌ្ឍន៍ភូមិ ដែលបានចំណាយលុយធ្វើផ្លូវបេតុង ប្រវែង៧០ម៉ែត្រនោះ។ ហើយបើគ្មានឯកសារនោះទេ លោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនោះហាក់កំពុងតែព្យាយាមបកស្រាយភូត ភ កុហក់បំភ្លៃ កាឡៃការពិត ចំពោះថ្នាក់ដឹកនាំ និងមិនផ្តល់តម្លៃដល់ទឹកចិត្តប្រជាពលរដ្ឋ ដែលបានរួមចំណែកចូលរួមជាមួយរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ជុំវិញរឿងនេះ តំណាងប្រជាពលរដ្ឋចំនួន៣១០គ្រួសារ និងបន្ដរកយុតិធម៌តាមរយ:ឲ្យមេធាវី ក្នុងការធ្វើពាក្យបណ្ដឹងដាក់ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ និងសំណូមពរទៅដល់លោក រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាចាត់ឲ្យមន្ត្រីចុះមកដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យ រកឲ្យឃើញកាពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។
លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី កន្លងមកត្រូវមន្ត្រីទម្លាយអោយដឹងថា លោកគឺជាបុគ្គលមេដឹកនាំសំបូររឿងអាស្រូវលើបញ្ហាផ្លូវលំជនបទក្រោមការដឹកនាំរបស់លោកជាប្រធានអស់រយៈពេលជាង១០ឆ្នាំ ដូចជាផ្លូវលំជនបទ និងស្ពាននៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ រឿងការថែទាំផ្លូវនៅឃុំកិៈចុងស្រុកបរកែវ រឿងផ្លូវចូលទៅឃុំឯកភាពស្រុកអូរជុំផងដែរ៕