2023-09-07 04:09
291

ខេត្តឧត្តរមានជ័យ៖  រោងសិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង ដែលគេសង្ស័យថា អត់ច្បាប់នៅក្នុងភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោកមន្ដ្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ បើយោងតាមប្រភពពីប្រជាពលរដ្ឋថាជាខ្សែស្រលាយរបស់មេព្រៃទាំងនោះ។ ទើបបានជាអស់លោក មិនដែលចុះបង្ក្រាប ម្ដងណាឡើយ ក្រុមការងារសារព័ព៌មានយើងបានចុះទៅថតផ្ដិតយករូបភាព នៅទីតាំងកន្លែងរោងសិប្បកម្មកែច្នៃ ជាច្រើនកន្លែងនោះផ្ទាល់ ឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូសឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឹងកងផ្អើលពេញភូមិ ស្ទើរតែបែកក្រដាសត្រចៀក បែកជាអស់លោក មេព្រៃ និងអស់លោក មន្ដ្រីជំនាញទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។

ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ ក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើ គួរតែធ្វើការចុះបង្ក្រាប ហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យមាន បទល្មើស សិប្បកម្មកែច្នៃឈើ ធ្វើការបំផ្លាញព្រៃឈើនិងធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ។

ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ដ្រីជំនាញថ្នាក់ជាតិ ជួយធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃ ជាច្រើនកន្លែងនេះផង ដោយសារ ប្រជាពលរដ្ឋហួសចិត្តនឹងលោកជ្រៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ ដែលមិនមានការបង្ក្រាបឬក៏ទប់ស្កាត់សិប្បកម្មកែច្នៃនោះឡើយ ពេលនេះប្រជាពលរដ្ឋសំណូមពរដល់មន្ដ្រីជំនាញថ្នាក់ជាតិ មេត្តាជួយពិនិត្យនិងបង្រាបផងទាន៕