កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ក្រុមការងារចុះជួយឃុំ បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំចំណាក្រោម និងសំណេះសំណាល សួរសុខទុក្ខជាមួយសមាជិកសមាជិកាគណបក្សមូលដា្ឋន ស្ថិតនៅឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថាត្រូវចូលរួមខំថែរក្សាការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថិរ ជាក់ស្តែង នៅពេលឃោសនាបោះឆ្នោត យើងគួរតែប្រើប្រាស់ពាក្យមួយថា រួមគ្នារក្សាសន្តិភាពឱ្យខានតែបាន។ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្ស ដ៏ជឿនលឿន និងរឹងមាំដែលផ្អែកលើនីតិរដ្ឋ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយសសេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស ។
ឯកឧត្តម ជា ចាន់តូ បានក្រើនរំលឹកដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំទាំងអស់ត្រូវ៖ បន្តកសាងកម្លាំង និងពង្រឹងសាមគ្គីផ្ទៃក្នុងតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ បន្តកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង និងគុណធម៌ ពិសេសយុវជនជាអ្នកបន្តវេនជំនាន់ក្រោយ បន្តរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ដើម្បីលើក កម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋផង និងបម្រើដល់សកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត មានរូបទេវតាបាច់ផ្កា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា វិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចំណាក្រោម មួយខ្នង ដែលជាអំណោយរបស់ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា កសាងនៅឆ្នាំ២០២២ ដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ។