ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកធនាគារវីងដែលគេអះអាងថាមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយនោះបានធ្វើអត្តឃាតដោយយកខ្សែភ្លើងចង.កភ្ជាប់ទៅនឹងចម្រឹងបង្អួចសម្លាប់ខ្លួននៅក្នុងបន្ទប់ជាន់ទីមួយបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣នៅចំណុចផ្ទះលេខSL1 ក្នុងបុរីឡេងណាវ៉ាត្រា គម្រោងទី៣ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សពមានឈ្មោះ ទៀង សាម៉ង់ដូរ អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិកធនាគារវីងស្នាក់នៅកន្លែងកើតហេតុខាងលើ ។
បើតាមម្តាយជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះមិនបានទៅធ្វើការងារដូចសពដងនោះទេ។ បន្ទាប់ពីជនរងគ្រោះហូបបាយពេលថ្ងៃត្រង់រួចហើយជនគ្រោះបានឡើងទៅសម្រាកនៅឯបន្ទប់ជាន់ទី១រហូតដល់ម៉ោង កើតហេតុខាងលើទើបម្ដាយជនរងគ្រោះបានឡើងទៅបោសសំរាមសម្អាតនៅឯបន្ទប់ជាន់ទី១ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួនបានយកខ្សែភ្លើងចង.កភ្ជាប់ទៅនឹងចម្រឹងបង្អួច ភ្លាមៗនោះស្ត្រីជាម្ដាយបានស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជិតខាងនិងសាច់ញាតិបាននាំគ្នាស្រាយខ្សែទម្លាក់មកក្រោមដឹកតាមរថយន្តយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង។
ប្រភពបានបន្តថា ពេលបញ្ជូនដល់គ្លីនិកក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ ហើយក៏បានដឹកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញប៉ុស្តិ៍ចោមចៅទី២និងកម្លាំងសមត្ថកិច្ចជំនាញនៃខណ្ឌពោធិ៍សែនជ័យចុះមកទីតាំងកើតហេតុ រួចធ្វើការរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសព ដោយសមត្ថកិច្ចបញ្ជក់ថា សាកសពពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន និងប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តក្រចេះ៕