2024-03-01 19:11
253

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំបានធ្វើពិធីអបអរសាទរពីធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និង ក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោកប្រធានក្រុបព្រឹក្សាខេត្ត ប្រធានមន្ទីរ ស្ថាប័ន អង្គភាព កម្លាំងប្រដាប់អាវុធទាំង សរុបចំនួន៥០០នាក់។
   លោក ខូយ រីដា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ នឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រីនៅតាមក្រសួង ស្ថាប័ន  អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និង ប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ម៉្យាងទៀតស្ត្រី គឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនិមួយៗ ដែលជាមាតាពិភពលោក ។
   សូមបញ្ជាក់ថា ទិវាសិទ្ទនារីអន្តរជាតិ ៨មិនា គឺជាថ្ងៃជាសកលមួយដែលអបអរដល់ស្នាដៃរបស់ស្ត្រីក្នុងសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ថ្ងៃនេះទៀតសោធក៏ជាថ្ងៃដែលត្រូវបានគេកត់សម្គាល់ជាទូទៅ ថាជា ថ្ងៃអំ ពា វ នាវឱ្យមានសកម្មភាពសម្រាប់ការបង្កើនសមភាពយេនឌ័រ។

   បន្ទាប់ពីបញ្ចប់កម្មវិធី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាតិ និងភរិយា ព្រមទាំងប្រធានក្រុមប្រិក្សាខេត្ត ក៏បាននាំយកនូវវត្ថុអនុសាវរីយ៍ផ្តល់ជូនដល់បងប្អូននារីដែលបានចូលរួម ចំនួន៥០០នាក់ ដោយភាពស្និតស្នាលផងដែរ ៕ លាន គ្រន