ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនពាក់ព័ន្ធ ករណីឃាតកម្មគិតទុកជាមុន ពោលគឺបានធ្វើសកម្មភាពសម្លាប់ រួចញាត់សាកសពក្នុងវ៉ាលីយកទៅបោះចោល នៅខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៤និង០០នាទី នៅចំណុច UK Condo 548 ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោយពីទទួលបានបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជាវភ្លាមៗ ។ក្រោយពីទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាន សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ,អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។
គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពយកខ្សែស្បែកជើងរឹតក ទៅលើជនរងគ្រោះឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានដាក់សាកសពក្នុងវ៉ាលី ដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចផ្លូវជាតិលេខ៤៨ អន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ទើបកម្មករធ្វើផ្លូវនៅទីមានខ្លិនស្អុយក៏បានដើរទៅមើលឃើញវ៉ាលីពណ៌ទឹកក្រូចមានសាកសពនៅពីក្នុង រួចក៏បានរាយកាណ៍ជូនសមត្ថកិច្ច ។
លុះដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ០០នាទី កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បន្ទាប់ពីបានធ្វើការសាកសួរបឋម ជនសង្ស័យ ខាងលើបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន មូលហេតុដោយសារតែជនសង្ស័យបានខឹងទៅលើជនរងគ្រោះ ដែលបាន Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរស័ព្ទ របស់ខ្លួនយកទៅគ្រប់គ្រង ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕