2023-10-04 03:10
363

ពោធិ៍សាត់៖ អំណោយអង្ករ ចំនួន ១០០តោន របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រិទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន តាមរយៈអ្នកឧញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ផ្ដល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ 

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងនាមប្រជាជនទូទាំងខេត្តពោធិ៍សាត់ សូមសម្ដែងនៅការអរគុណ និងដឹងគុណយ៉ាងធំធេងចំពោះសម្ដេចទាំងទ្វេរក៍ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុកបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះស្ថិតក្នុងកាលៈទេសៈណាក៍ដោយ ពោល គឺមិនបណ្ដោយឲ្យពលរដ្ឋរបស់សម្ដេចណាម្នាក់រងទុក្វលំបាក់ដោយការអត់ឃ្លៀនឡើយ។ 

សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួលអង្ករចំនួន ១០០តោន ធ្វើឡើងនៅនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរូម ពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក ឃៀង សុជីវន្ត តំណាងអ្នកឧញ៉ ទ្រីភាព ប្រធានក្រុមហ៊ុន ទ្រី ភាព គ្រុប ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកលោកស្រីជាអភិបាលរងមន្រ្តីរាជការសាលាខេត្តផងដែរ៕