2024-10-10 01:10
78

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ច្បាប់ពាក់ព័ន្ធក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង និស្សិត និងសិក្ខាកាមនៃសកលវិទ្យាល័យការពារជាតិ។ 

នៅក្នុងឪកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ចែករំលែកពីសមរភូមិទាំង៥របស់ក្រសួង ដែលក្នុងនោះរួមមាន៖* សមរភូមិទី១៖ ធានានិរន្តភាពដំណើរការរបស់ក្រសួង ជ្រោងទង់សាមគ្គី និងឯកភាពផ្ទៃក្នុង ដំណើរការស្ថាប័ន ធនធានមនុស្ស និងធានាហិរញ្ញវត្ថុសាធារណៈ* សមរភូមិទី២៖ ដោះស្រាយភាពចម្រូងចម្រាសក្នុងសង្គមតាមរយៈកាចុះបញ្ជីដីបង្ហើយ ដោះស្រាយវិវាទដីធ្លី សេវាសាធារណៈគាប់ចិត្ត ដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប តំបន់រមណីយដ្ឋានអង្គរ និងវិវាទតាមបុរី* សមរភូមិទី៣៖ កសាងពូនជ្រំរដ្ឋបាលសាធារណៈវាងវៃ និងឆ្លាតវៃ តាមរយៈការរៀបចំបទដ្ឋានគតិយុត្តិ ពង្រឹងសមត្ថភាពមន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី គ្រប់គ្រងថវិកាហិរញ្ញវត្ថុ* សមរភូមិទី៤៖ (ការរៀបចំដែនដី) កម្ពុជាមាតុភូមិខ្ញុំ ផ្អែកលើសក្តានុពលសេដ្ឋកិច្ច។

 ការរៀបចំនគរូបនីយកម្ម៖ កសាងបំណិនជីវិត ទីប្រជុំជន (រៀបចំក្រុងមាន ផ្លូវ លូមធ្យោបាយធ្វើដំណើរ…) បុរីជនបទ (ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ) ភូមិឋានក្សេមក្សាន្ត (បញ្ញាវន្តភាព ភាពចេះដឹង) ទ្រនំសុភមង្គល(ផ្ទះសម្បែងដែលមានទំនាក់ទំនងល្អរវាងឪពុកមា្តយកូន និងទំនៀមទំលាប់ល្អ)* សមរភូមិទី៥៖ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា៖ សុវត្ថិភាព និងគុណភាពសំណង់។ 

កម្ពុជារុងរឿង៖ ឧស្សាហកម្មសំណង់នៅតែបន្ត ឧស្សាហកម្មអចលនទ្រព្យ គ្រឿងបង្គុំសំណង់ ខ្សាច់ ឥដ្ឋ ស៊ីម៉ង់ ស្មាច់គ្រាក់ ឬស្សី ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មប្រាក់កម្ចី។ 

បើតាម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងបន្តលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ៕