2024-03-12 05:03
277

ខេត្តរតនគិរី ៖    ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមជាច្រើននាក់លួចូលមកធ្វើសកម្មភាពជីកកកាយយករ៉ែមាសខុសច្បាប់ត្រូវបានកម្លាំងចម្រុះខេត្តរតនគីរីធ្វើការបង្ក្រាបនិងឃាត់ខ្លួនរួមទាំងសម្ភារគ្រឿងចក្រជាច្រើនគ្រឿងទៀតផងដែរ។

យុទ្ធនាកាបង្ក្រាបជនអន្តោប្រវេសន៍វៀតណាមជីកយក រ៉ែមាសខុសច្បាប់នោះ
ដឹកនាំដោយលោកម៉ា វិចិត្រ អភិបាលរងខេត្ដ សម្របសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានធ្វើឡើងនៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៤កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមនិងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែងរួមនិងមន្ត្រីពាក់ព័ន្ធមួយទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបានជោគជ័យ។

ហើយនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៤នោះជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះបានធ្វើការផ្ញើរទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមទៃងភស្ដុតាងទៅសាលាដំបូងខេត្ត។

ចំណែកឯគ្រឿងចក្រជាច្រើនគ្រឿងដែលបម្រើឲ្យជាម្យោបាយប្រព្រឹតបទល្មើសជីយករ៉ែមាសខុសច្បាប់នោះ បានរក្សាទុកនៅនិងកន្លែងប្រព្រិតសកម្មភាពនោះដដែលសិន។
នៅរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២៤ អ្នកយកព័ត៌មានយើងបានព្យាយាមសួរទៅមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដើម្បីជួយពន្យល់ពីករណីឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមទាំង២៦នាក់នោះដែរ តែពុំមានមន្ត្រីណាបានឆ្លើយប្រាប់នោះទេគឺគ្រាន់តែបានបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវ។

ដោយឡែកលោកកែវ ភក្តីព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យឲ្យអយ្យការអមសាលាដំបូងខេត្តលោកបានប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំខេត្តរតនគិរីថាពាក់ព័ន្ធនិងកាឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់នោះគឺមន្ត្រីប៉ូលីសអន្ដោប្រវេសន៍កំពុងបន្ដសាកសួរដើម្បីបង្ករសំណុំរឿងចាត់ការតាមនិតិវិធីហើយ។

ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមចំនួន២៦នាក់នេះដែរ ប្រជាពលរដ្ឋ រួមនិងមន្ត្រីស្អាតស្អំ មួយចំនួនបានទទួចសុំឲ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានមេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅផង ព្រោះថាជនអន្តោប្រវេសន៍ទាំងអស់នោះបើគ្នានការឃប់ឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីស្នាក់ការបរិស្ថាននោះទេ ពួកគេក៏មិនអាចហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិនិងធ្វើសកម្មភាពកាយយករ៉ែជាច្រើនថ្ងៃខែបានរលូនបែបនេះដែរ៕