ត្បូងឃ្មុំ៖ ជនអន្តោប្រវេសន៍ ជនជាតិវៀតណាម ចំនួន ២៣ នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីតាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា៖ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ២៣ នាក់ (ស្រី៧នាក់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
ការបណ្តេញជនជាតិវៀតណាមខាងលើ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ដោយក្នុងនោះ ទទួលពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំនួន ២០ នាក់ (ស្រី៦នាក់) និងទទួលពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ០៣នាក់ (ស្រី១នាក់)។
បចុច្បន្ន ជនជាតិវៀតណាមទាំង ២៣ នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការប្រគល់ឱ្យទៅអាជ្ញាធរវៀតណាម តាមច្រកអន្តរជាតិត្រពាំងផ្លុង រួចរាល់ហើយ៕