ភ្នំពេញ៖ បេីតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងគោលដៅធានាឱ្យបាននូវការចរាចរទំនិញដែលមានគុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ មន្ត្រី ក.ប.ប. ប្រចាំនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ តាកែវ ត្បូងឃ្មុំ រតនគិរី និងរាជធានីភ្នំពេញ ដែលទទួលបានអាណត្តិដោយច្បាប់ បានចុះត្រួតពិនិត្យទំនិញចម្រុះដាក់លក់លើទីផ្សារសំខាន់ៗក្នុងភូមិសាស្ត្ររបស់ខ្លួន។
ជាក់ស្តែងនាថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤នេះ តាមការបញ្ជាក់របស់មន្ត្រីជំនាញ បានរកឃើញមានការដាក់លក់នូវទំនិញចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់ ពុំមានគុណភាពចំនួន ១៥៧.៥៥៧គក និងទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខសរុបចំនួន ៤២៧.៥១២គក។
ជាមួយគ្នានេះ មន្ត្រីជំនាញបានខិតខំបន្តអប់រំផ្សព្វផ្សាយអំពីច្បាប់ និងបទប្បញ្ញត្តិនានា ក្នុងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ជូនដល់អាជីវករទាំងអស់ ធ្វើយ៉ាងព្យាយាមស្វែងយល់ និងចៀសវាងការប្រព្រឹត្តល្មើសណាមួយជាយថាហេតុ ដែលនឹងនាំឱ្យប្រឈមចំពោះមុខច្បាប់៕