2023-09-18 09:09
1101

ពោធិ៍សាត់៖ ក្រុមយុវជនឈាមរាវម្នាក់ និងបក្ខពួក ចំនួន ០៥នាក់ទៀត បានលួងលោមយុវតីជាអនីតិជនម្នាក់ផឹកស្រាបៀហ្គែនស្ពឺត និងបានលួចដាក់ថ្នាក់ថ្នាំសណ្តំក្នុងកែវស្រាបណ្តាឱ្យយុវតីរងគ្រោះសន្លប់បាត់បង់ស្មារតី រួចធ្វើសកម្មភាពដោះសម្លៀកបំពាក់របស់នាងនាំគ្នាធ្វើសកម្មភាពចាប់រំលោភម្នាក់ម្តងៗបានសម្រេចគ្រប់គ្នា ត្រូវបានអាណាព្យាបាលជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួន ប៉ុន្តែលិចឭព័ត៌មានមិនសូវល្អថាឪពុក ម្តាយជនល្មើសបានពឹងពាក់អ្នកមានឥទ្ធពលនៅស្រុកភ្នំក្រវ៉ាញ ដើម្បីកែប្រែសំណុំរឿង និងរត់ការដោះលេងឱ្យនៅក្រៅឃុំ។

យោងតាសេចក្តីរាយការណ៍ពីភ្នាក់ងារ MSJ TV ប្រចាំខេត្តពោធិ៍សាត់ បានប្រាប់នៅព្រលប់ៗថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា “ក្រុមជនល្មើសដែលធ្វើសកម្មភាពចាប់រំលោភបូលលើក្មេងស្រីមិនទាន់គ្រប់អាយុនោះ កម្លាំងអធិការនគរបាលស្រុកភ្នំក្រវ៉ាញ បានចាប់ខ្លួនកសាងសំណុំរឿងតាមនិតិវិធី ប៉ុន្តែដោយសារឪពុក ម្តាយរបស់ពួកគេមានជីវភាពធូធាមិនចង់ឱ្យកូនរបស់ពួកគេជាប់នោះ កំពុងព្យាយាមរកអ្នកមានឥទ្ធិពល ដើម្បីកែសំណុំរឿងពីបទល្មើសធ្ងន់ធ្ងរមកកម្រិតស្រាយងាយស្រួលរត់ការក្នុងដោះលេងឱ្យនៅក្រៅឃុំ។

យោងតាមរបាយការណ៍របស់នគរបាល បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ សមកិច្ចអធិការនរបាលស្រុកភ្នំក្រវ៉ាញ បានទទួលបណ្តឹងឈ្មោះ សឿន ធៀន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ពាក់ព័ន្ធករណីមានយុវជន ចំនួន ០៦នាក់ បានធ្ចើសកម្មភាពចាប់រំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស ទៅលើកូនស្រីឈ្មោះ វ.ឧ.ស អាយុ ១៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាបានសម្រេច។ របាយការណ៍ប៉ូលិស បានបន្ថែមថា ហេតុការណ៍នៃការចាប់រំលោកភសេពសន្ថវៈលើក្មេងស្រីជាអនីទិជននេះ បានកើតមានឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង ៤និង៤៥រសៀល ស្ថិតត្រង់ចំណុច នៅផ្ទះរបស់ឈ្មោះ លូញ ច័ន្ទតារាជ្យ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ។

របាយការណ៍ដដែលបានឱ្យដឹងថា ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យមានគ្នា ចំនួន ០៦នាក់ រួមមាន៖ 

ទី១- ឈ្មោះ ខៀវ បញ្ញារ៉ាពី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទី២- ឈ្មោះ ជា សុធា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទី៣- ឈ្មោះ ណាន សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិអូរ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទី៤- ឈ្មោះ ហិង បូណូ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទី៥- ឈ្មោះ ទ្បូញ ច័ន្ទតារារាជ្យ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ខេត្តពោធិសាត់ និងទី៦- ឈ្មោះ ជា ជេម ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នគរបាលបានបញ្ជាក់ថា ករណីនេះក្រោយទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះ សមត្ថកិច្ចរាយការណ៍ជួនលោក កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការសាលាដំបូងខេត្តពោធិ៍សាត់  តាមរយៈលេខទូរសព្ទហើយលោកព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៦នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។

មន្ត្រីនគរបាលម្នាក់ ប្រាប់សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលកើតក្រុមជនល្មើសបានលួងលោមល្បួងក្មេងស្រីរងគ្រោះមកផឹកស៊ីជាមួយខ្លួននៅផ្ទះរបស់ជនល្មើសឈ្មោះ លូញ ច័ន្ទតារាជ្យ ដោយនាំគ្នាផឹកស្រាបៀហ្គែនស្ពឺត ហើយឈ្លាតពេលនោះក្រុមជនសង្ស័យបានលួចដាក់ថ្នាំសណ្តំក្នុងកែវស្រាបណ្តាលឱ្យនាងសម្លាប់បាត់បង់ស្មារតី ពួកវាចាប់ផ្តើមធ្វើសកម្មភាពចាប់រំលោភម្នាក់ម្តងៗ រហូតបានសម្រេចគ្រប់គ្នាតែម្តង។ ក្រោយពេលកើតហេតុម្តាយក្មេងរងគ្រោះដឹករឿងក៏ប្តឹងសមត្ថកិច្ចតែម្តង។

តាមប្រភពគួរឱ្យទុកចិត្តបានបង្ហើបថា “ក្រុមឪពុកម្តាយរបស់ជនល្មើសធ្វើសកម្មភាពដាក់ថ្នាំក្នុងស្រាបៀរួចចាប់រំលោភក្មេងស្រីរងគ្រោះនោះ ដែលមានជីវភាពធូធាបានព្យាយាមរត់ការដើម្បីសម្របសម្រួលគ្នាដោះលេងជនល្មើសឱ្យនៅក្រៅឃុំ ប៉ុន្តែខាងអធិការបានបដិសេដ្ឋ និងរៀបចំសំណុំឯកសារបញ្ជូនបន្តទៅកាន់ស្នងការដ្ឋានខេត្តពោធិ៍ ហើយពេលនេះឭព័ត៌មានថា ក្រុមគ្រួសារជនល្មើសបានពឹងពាក់អ្នកមានឥទ្ធពលម្នាក់ នៅស្រុកភ្នំក្រវ៉ាញ ដើម្បីរៀបចំសំណុំរឿង គន្លឹះក្នុងការរត់ការសុំដោះលេងក្រុមជនល្មោភកាមឈាមរាវទាំងនេះ។

មហាជនរងចាំមើលថា តើអ្នកមានឥទ្ធិណាហ៊ានរត់ការកែសំណុំរឿងដើម្បីដោះលេងក្រុមឧក្រឹដ្ឋជនចាប់រំលោភអនីតិជនបូកយ៉ាងសាហាវព្រៃផ្សៃបែបនេះឱ្យនៅក្រៅឃុំនោះ?៕ លាន គ្រន