2023-11-07 09:11
403

(កែប)៖  នាថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះរដ្ឋបាលក្រុងកែបបានរៀបចំដោយមានការចូលរួមពីសំណាក់សិស្សានុសិស្សនិងអង្គការក្រៅរដ្ឋាភិបាលទូទាំងក្រុងកែបបានរៀបចំធ្វើតែសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវពីផ្សារសាធារណៈដើម្បីត្រៀមនិងរៀបចំពិធីបុណ្យសមុទ្រ។

ព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី១០ លើកទី៣ នឹងធ្វើឡើងនៅបរិវេណឆ្នេរថ្មី ២.៧០០ម៉ែត្រ នៅក្បែរផ្សារក្តាម នៃខេត្តកែប ដើម្បីត្រៀមទទួលនូវព្រឹត្តិការណ៍ដ៏សំខាន់នេះ អាជ្ញាធរខេត្តកែប បានប្រឹងប្រែងរៀបចំកែលម្អនៅតាមដងផ្លូវហាវិថីនានា ជាមួយការតុបតែង ទីតាំងមួយចំនួនឲ្យកាន់តែស្រស់ស្អាតឡើងបន្ថែមទៀត។

លោក ខេន យ័ន អភិបាលក្រុងកែប បានលើកឡើងថា ការបង្កើតនៅកម្មវិធីរើសសំរាមនេះឡើងក្នុងគោលបំណងចង់ឲ្យសិក្សានុសិស្ស និងប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ពីការទុកដាក់សំរាមបានត្រឹមត្រូវ ក៏ដូចជាចូលលរួមពញ្ញាក់ស្មាតី ដល់សាធារណៈជនទូទៅឲ្យចេះស្រឡាញ់បរិស្ថានផងដែរ។

លោក ខេន យ័ន អភិបាលក្រុងកែប បានបន្ថែមទៀតថា សម្រាប់បញ្ហាអនាម័យនៅតាមទីតាំងនានានៅជុំវិញក្រុងកែប ហាក់មានភាពស្រស់ស្អាតឡើង ដែលនេះសបញ្ជាក់ពីការចេះចូលរួមកពីសំណាក់ប្រជាពលរដ្ឋទូទៅ ដោយកន្លងមកពលរដ្ឋយើងមួយចំនួនតូច នៅមិនទាន់មានកាយកចិត្តទុកដាក់ទុកដាក់សំរាមឲ្យបានត្រឹមនៅឡើយ។

ក្នុងនោះដែលលោក ខេន យ័ន អភិបាលក្រុងកែបបានសូមឲ្យសាធារណជនទូទៅ ជាពិសេសអាជីវករ និងអ្នកទេសចរ សូមបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាអនាម័យសម្អាតបរិស្ថានបន្ថែមទៀត ដើម្បីភាពស្អាតរបស់យើងទាំងអស់គ្នា ក៏ដូចជាត្រៀមទទួលនៅកម្មពិធីបុណ្យសមុទ្រនាថ្ងៃទី១ធ្នូរដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៣នាខាងមុខនេះ។(សឹង រ៉ាត)