គុនខ្មែរ៖ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈប្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍន: បានបរិច្ចាគថវិកា ចំនួន១០០លានរៀល ដល់មូលនិធិគុនខ្មែរ ក្នុងគោលបំណង ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយវិស័យកីឡាប្រដាល់គុនខ្មែរនិងដើម្បីស្វែងរកមូលនិធិសម្រាប់ឧបត្ថម្ភជូនដល់ក្លឹបប្រដាល់គុនខ្មែរដែលខ្វះខាតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ផងដែរជាពិសេសដើម្បីរឹតចំណងមិត្តភាពនិងក្ដីស្រឡាញ់រវាងក្រុមបាល់ទាត់តារាកម្ពុជានិងកីឡាករប្រដាល់ក៏ដូចជាថ្នាក់ដឹកនាំគុនខ្មែរខណៈដែលព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទស្តាតចាស់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ…។
ជាមួយគ្នានេះ ក្នុងនាមគណៈកម្មការប្រតិបត្តិ មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍន: អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈប្រូវើរី ដែលបានបរិច្ចាគថវិកា ចំនួន១០០លានរៀល ដល់មូលនិធិគុនខ្មែរ និងសូមគោរពជូនពរ អ្នកឧកញ៉ា សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
គួរជម្រាបផងដែរថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក្រៅអំពីការបរិច្ចាគថវិកា ១០០លានរៀលដល់មូលនិធិគុនខ្មែរនេះលោកក៏ជាដៃគូសហការយ៉ាងជិតស្និតជាមួយស្ថានីយទូរទស្សន៍ MSJ TV និងបានឧបត្ថម្ភផ្ដាច់មុខ ក្នុងមហាព្រឹត្តិការណ៍ Krud Kun KhmerMini រៀបចំកម្មវិធីកីឡាប្រដាល់គុនខ្មែរ រៀងរាល់សប្ដាហ៍ នៅតាមបណ្ដារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា និងការឧបត្ថម្ភផ្ដាច់មុខក្នុងការចំណាយដល់កីឡាករ កីឡាការនីគុនខ្មែរ ចេញទៅផ្សព្វផ្សាយគុនខ្មែរនៅលើឆាកអន្តរជាតិផងដែរ៕