ភ្នំពេញ៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមអតីតសិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី និងអតីតសិក្ខាកាមរៀមច្បងទាំងអស់ សូមចូលរួមអបអរសាទរ ចំពោះសិស្សប្អូន សុណ្ណារ៉ា វិសាល និង រ៉ាឌី ឧត្តម ដែលបានបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោក នៅសាលាភូមិន្ទយោធាអូស្រា្តលី ប្រកបទៅដោយជោគជ័យគួរជាទីមោទ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី ដាន់ឌ្រូន (Royal Military College – Duntroon) រាជធានីកង់បេរ៉ា លោក សុណ្ណារ៉ា វិសាល និង លោក រ៉ាឌី ឧត្តម បានដើរព្យុះហយាត្រាបញ្ចប់ការសិក្សា វគ្គនាយទាហានសកម្មទ័ពជើងគោក នៅសាលាភូមិន្ទយោធាអូស្រា្តលី ប្រកបទៅដោយជោគជ័យ និង បំពាក់ឋាន្តនរសក្តិ៍ជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេល ៤ឆ្នាំ នៅប្រទេសអូស្រ្តាលី (ក្នុងនោះសិក្ខាកាមម្នាក់ៗ ត្រូវសិក្សារយៈពេល ៣ឆ្នាំ នៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី និងត្រូវបន្តការហ្វឹកហ្វឺនមួយឆ្នាំចុងក្រោយ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលជាស្ថាប័នសម្រាប់បណ្តុះបណ្តាល និងហ្វឹកហ្វឺនអនាគតនាយទាហាន នៃកងទ័ពការពារជាតិអូស្ត្រាលី ក៏ដូចជាសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្ត។
លោក សុណ្ណារ៉ា វិសាល និង លោក រ៉ាឌី ឧត្តម បានក្លាយជានាយទាហាន ក្នុងចំណោមនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ១២រូប ដែលបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលពេលត្រឡប់មកកម្ពុជាវិញ នាយទាហានទាំងពីររូបនេះ នឹងចូលរួមបំពេញការងារជូនកងយោធពលខេមរភូមិន្ទ និងត្រូវបានទទួលចូលជាសមាជិកក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី (RCAF ADFA and RMC-D Alumni) ឬហៅកាត់ថា RARA ដែលមានលោក សៀ ទីន ជាប្រធានក្រុមផងដែរ។
ពិធីបញ្ចប់ការសិក្សារបស់ លោក សុណ្ណារ៉ា វិសាល និង លោក រ៉ាឌី ឧត្តម ត្រូវបានប្រារព្ធឡើងអមដោយព្យុះហយាត្រានៃកងឯកភាពសិក្ខាកាមយោធា ដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃឯកឧត្តម អគ្គទេសាភិបាលប្រមុខរដ្ឋអូស្ត្រាលី រួមទាំងតំណាងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពការពារជាតិអូស្ត្រាលី មេបញ្ជាការកងទ័ពជើងគោក និងតំណាងប្រទេសកម្ពុជា ដែលមានវត្តមានជាពិសេស នៃគណប្រតិភូកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជឺនបូរាណ ចន្ទ័បូរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ផងដែរ។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសស្នេហាសន្តិភាព តែក៏ត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យការពារជាតិ ដើម្បីធានាឲ្យបាននូវកិច្ចការពារបូរណភាពទឹកដី ស្ថេរភាព ការអភិវឌ្ឍ ព្រមទាំងសន្តិភាព ដែលបានមកទាំងលំបាក។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ បានសហការជាមួយបណ្ដាប្រទេសជាមិត្ត បញ្ចូនសិក្ខាកាមនាយទាហានវ័យក្មេងទៅធ្វើការសិក្សា និងហ្វឹកហ្វឺននៅក្រៅប្រទេស ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទាំងនោះមកជួយកសាងមូលដ្ឋានគ្រឹះ ក្នុងវិស័យការពារជាតិនៅក្នុងប្រទេសឲ្យកាន់តែរឹងមាំ និងឋិតថេរគង់វង្ស។
កន្លងមក ក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី បានចូលរួមបំពេញការងារជូនអង្គភាពជាច្រើន នៃកងយោធពលខេមរភូមិន្ទ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងត្រូវបានទទួលស្គាល់ជាប្រភពធនធានដ៏ល្អ ដើម្បីបន្តការដឹកនាំទៅថ្ងៃអនាគត ពីសំណាក់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទផងដែរ៕