ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក ស្រេង សុខា អភិបាលស្រុកបាណន់បានប្រាប់ឲ្យដឹងថា÷ រយ:ពេលចុងក្រោយនេះមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម បានបិទទ្វារទឹកតាមបច្ចេកទេសដើម្បីស្តុកទឹកឲ្យមានបរិមាណ ២០០លានម៉ែត្រគូប ហេតុដូចនេះទើបនាំឲ្យមានផលប៉ះពាល់ជន់លិចលំនៅឋាន ផ្លូវថ្នល់ រួមទាំងដំណាំស្រូវមួយចំនួនផងដែរចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣មក។
លោក ស្រេង សុខា បានបញ្ជាក់បន្តថា÷ ស្របគ្នាជាមួយការបិទទ្វាររក្សាបរិមាណទឹកក្នុងកម្រិតកម្ពស់ស្តង់ដាបច្ចេកទេសបានធ្វើឱ្យទឹកភ្លៀងជន់ខ្លាំងឡើងៗនៅជុំវិញតំបន់ជាប់មាត់អាងផ្នែកខាងលើទើបមន្ត្រីជំនាញធនធានទឹកបានសម្រេចបើកទ្វារទឹកខ្លះឡើងវិញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះដើម្បីបន្ធូរបញ្ហាទឹកជន់លិចដោយសារភ្លៀងបានធ្លាក់ជាប់ៗគ្នាចាប់តាំងពីដើមខែតុលាកន្លងមកនេះ។
គួររម្លឹកថា÷ ថ្មីៗកន្លងមកនេះទឹកភ្លៀងបានធ្លាក់ជោកជាំ ពិសេសនៅតំបន់នាងឡេម តំបន់ព្រៃព្រាល និងតំបន់ជាប់គ្នាផ្សេងទៀតក្នុងភូមិសាស្ត្រស្រុកបវេល ទើបបរិមាណទឹកបានហូរស្រុងចុះមកផ្នែកខាងក្រោមក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយបានជន់លិចផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ២៧១ខ្នង និងបានប៉ះពាល់លិចផ្លូវថ្នល់ ដំណាំស្រូវ ដំណាំរួមផ្សំជាង ១០០ហិកតាផ្សេងទៀត៕