កំពង់ស្ពឺ៖ ក្រុមបងធំប្រចាំតំបន់ក្រាំងចេក ស្រុកសាមគ្គីមានជ័យ អតីតស្រុកឧដុង្គ ដែលមានរហ័សនាៗថា «BTK» ឬ BON TEAY KHMER (បន្ទាយខ្មែរ) ត្រូវបានសមត្ថកិច្ចនគរបាលបង្ក្រាបបាន ចំនូន ០៤នាក់បន្ថែមទៀត ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមាជិកក្រុមក្មេងទំនើងរហ័សនាម «BTK» ឬហៅថា ក្រុមបន្ទាយខ្មែរ ត្រូវបានបង្ក្រាបអនុវត្តតាមនិតិវិធីច្បាប់។
អនុវត្ដបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៌ផ្លូវគោក នៅចំណុច ភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វេីការឃាត់ក្រុមក្មេងទំនេីងមួយក្រុមឈ្មោះ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) ស្រែកឡូរឡាគេចពីការត្រួតពិនិត្យគោលដៅនគរបាល។
ក្រុមក្មេងទំនើងទាំងនោះ រួមមាន៖ ទី១- ឈ្មោះ ដារ៉ា ពន្លឺ ភេទប្រុស ១៨ឆ្នាំ ភូមិច្រេស
ឃុំយុទ្ធសាមគ្គី។ ទី២- ឈ្មោះ លីម លឿង ភេទប្រុស ១៨ឆ្នាំ ភូមិសំបួរ ឃុំជេីងរាស់។ ទី៣- ឈ្មោះ សុង រក្សា ភេទប្រុស ១៦ឆ្នាំ ភូមិអង្គតាប៉ុក ឃុំជេីងរាស់ និង ទី៤- ឈ្មោះ ចាន់ ប៉េងសុង ភេទប្រុស ១៦ឆ្នាំ ភូមិសួសនៃ ឃុំជេីងរាស់។
ចំពោះការបង្ក្រាបនោះ សមត្ថកិច្ចដកហូតម៉ូតូចំនួន ០២គ្រឿង ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1O-7114 លេខតួម៉ាសុីន ND125ME-5518610 និង ម៉ាក C125 ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1KM-1198 លេខតួម៉ាសុីន ND125ME-0105774។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គឺមុនីជ័យ ប្រាប់ថា៖ ប្រវត្តិនៃក្រុមក្មេងទំនេីងរហ័សនាម BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) កន្លងមកសមត្ថកិច្ចបានបេីកប្រតិបត្ដិការស្រាវជ្រាវតាមរកក្រុមបង្ហោះម៉ូតូនេះជាយូរមកហេីយ ក្រោយក្រុមគេកាន់ដាវ ជិះម៉ូតូតាមដងផ្លូវសាធារណៈយប់ថៃ្ងស្រែកឡូរឡាបង្កភាពវឹកវរអាណាធិបតេយ្យ។
បច្ចុប្បន្នក្រុមក្មេងទំនេីង ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋាន អាណាព្យាបាលមកទទួលខុសត្រូវចំពោះសកម្មភាពក្រុមនេះ៕