ខេត្តស្វាយរៀង៖ នៅទីចាត់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក នាព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ បានរៀបចំពិធីប្រគេនបច្ច័យនិងទេយ្យទានចូលបុណ្យកឋិនទានសាមគ្គីចំនួន ៥០វត្ត របស់លោក នាយឧត្តមសេនីយ៍សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក។
ក្នុងពិធីនេះមានការនិមម្តចូលរួមពីសំណាក់ ព្រះធម្មកិច្ច រស់ឌី អនុគណ ស្រុក និងជាព្រះគ្រូចៅអធិការវត្តចន្ត្រី និងព្រះគ្រូចៅអធិការវត្តនានាទាំង៥០វត្ត លោក អ៊ិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោកស៊ូម៉ុល អភិបាលស្រុករមាសហែកនិងលោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកលោកស្រីអភិបាលរងស្រុក លោកមេបញ្ជាការកងកំលាំងទាំង៣ លោកលោកស្រីប្រធានការិយាល័យទាំង១៣ លោកលោកស្រីជាមេឃុំទាំង១៦ មន្ត្រីរាជការចំណុះរដ្ឋបាលស្រុករមាសហែក ព្រមទាំងគ្រូអាចារ្យគណកម្មការវត្តទាំង៥០វត្ត ផងដែរ។
ក្នុងឱកាសនោះ លោកស៊ូម៉ុល អភិបាលស្រុករមាសហែក បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដល់លោក លោកស្រី លោកអាចារ្យគណកម្មការវត្តដែលបានចូលរួមនាពេលនេះផងដែរ។
ដោយឡែក វត្តចំនួន២មានដូចជា វត្តមុខដានិងវត្តគ្រញូង បានទទួលបច្ច័យនិងទេយ្យទាន រួចហើយពីសំណាក់ លោក ស៊ូម៉ុល អភិបាលស្រុករមាសហែក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក។
ចំពោះវត្តទាំង៥២ដោយមួយវត្តៗទទួលបានបច្ច័យមួយលានរៀលនិងទេយ្យទានចំនួន៦មុខមានអង្ក២៥ឡីឡូ ភេសជ្ជៈកូកាកូឡាមួយកេស ទឹកបរិសុទ្ធមួយកេស មីមួយកេស ទឹកត្រីមួយយួរ ស្លាដក់មួយនិង សរុបថវិកាទាំងអស់ចំនួន៦០.៦០០.០០០រៀល ៕