(ភ្នំពេញ)៖ សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះបើតាមគោលការណ៍ណែនាំ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឲ្យដឹងថា និន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតែមានកំណើនខ្លាំង ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបានបន្តគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់កម្ពុជា។
ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀន ក្នុងស្រទាប់យុវវ័យបានរាលដាលគួរឱ្យព្រួយបារម្ភ បង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នាំឲ្យមានក្តីកង្វល់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល។ ជាមួយនេះ ការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ជាមួយនឹងវត្តមានសារធាតុគីមីផ្សំជាច្រើន ត្រូវបានរកឃើញនៅទីតាំងទាំងនោះ។
ឆ្លើយតបទៅនឹងសភាពការណ៍ ក៏ដូចជាបញ្ហាខាងលើ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី និងគោរពអនុវត្តតាមអនុសាសន៍ ប្រកបដោយឆន្ទៈមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍ សង្គម ព្រមទាំងឈាន ទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមដាក់ចេញនូវគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដូចខាងក្រោម៖