2023-12-06 04:12
439

បាត់ដំបង៖ នារីវ័យជំទង់ម្នាក់ជាអនីតិជន ក្លាយជាចំណីតណ្ហាអ៊ុំថ្លៃលួងលោមរួមមេត្រីបានសម្រេចជាច្រើនលើកទើបបែកការណ៍ដល់ម្តាយនារីរងគ្រោះប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់។

 តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង ១១និង០០នាទី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះឃាត់ខ្លួនបុរសល្មោភកាម ស្ថិតនៅចំណុច ក្រុមទី០១  ភូមិបាឡាត់  ឃុំនរា ស្រុកសង្កែ  ខេត្តបាត់ដំបង យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ។

 សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបណ្តឹងស្ត្រីឈ្មោះ តង់ សារ៉ុត  អាយុ ៤៣ឆ្នាំ  មានទីលំនៅ ក្រុមទី០១ ភូមិបាឡាត់  ឃុំនរា ស្រុកសង្កែ  ខេត្តបាត់ដំបង ត្រូវជាម្តាយបង្កើតជនរងគ្រោះ បានប្តឹងចោទប្រកាន់លើឈ្មោះ ហែម  ហឿប ភេទប្រុស  អាយុ ៥៦ឆ្នាំ  មានទីលំនៅ ភូមិបាឡាត់  ឃុំនរា ស្រុកសង្កែ  ខេត្តបាត់ដំបង  ត្រូវជាអ៊ុំថ្លៃនារីរងគ្រោះ។ 

 ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់់ខ្លួនមកធ្វើការសាកសួរ និងកសាងសំណុំរឿងពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម  ១៥ឆ្នាំ ជាកូនស្រីរបស់គាត់ ឈ្មោះ (ស-ក-ញ) ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅ ភូមិបាឡាត់  ឃុំនរា ស្រុកសង្កែ បានសម្រេចរហូត ចំនួន ០៦លើក។

 ការឃាត់ខ្លួនអ៊ុំប្រុសល្មោភកាមដែលលួងលោមរំលោភសេពសន្ថវៈលើក្មួយស្រីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ទទួលការងារប្រឆាំងការជួញដូរ និងការពារអនីតិជន និងលោកវរសេនីយ៍ទោ យុត តុងហូ  អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនរា បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហែម  ហឿប តែម្តង។

 ក្រោយមពេលឃាត់ខ្លួនសមត្ថកិច្ចបានសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីរងគ្រោះឈ្មោះ ស-ក-ញ ត្រូវជាក្មួយថ្លៃស្រី អាយុ ១៤ឆ្នាំ ដោយរួមភេទបានសម្រេច ចំនួន ០៦លើកពិតប្រាកដមែន»។ 

 បច្ចុប្បន្ន  កម្លាំងនគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញកប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕