កំពង់ស្ពឺ៖ ក្រុមក្មេងពាលមានគ្នា ចំនួន ០២នាក់ បានធ្វើសកម្មភាព យកកាំបិទប៉័ងតោកំហែងយកប្រាក់ ០៧ម៉ឺនរៀល ពីអ្នកបើករថយន្តលក់ការ៉េមតាមភូមិម្នាក់បានសម្រេច ត្រូវបានជនរងគ្រោះសមត្ចកិច្ចជួយអន្តរាគមន៍។
នគរបាលខេត្តកំពង់ស្ពឺ ករណីគំរាមប្លន់អ្នកយកលក់ការ៉េមនេះ បានកើតឡើងតាំងពីនៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចខាងលិច ភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមានឈ្មោះ ស្រ៊ុន រាជ បានបើករថយន្ត ១គ្រឿង ម៉ាកកាម៉ារី ស្វីត ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឆ-6267.ភព2 ប្រភេទរថយន្តកែច្នៃ ដើរលក់ការ៉េមតាមភូមិ ត្រូវជនសង្ស័យមិនស្គាល់ឈ្មោះ និងទីលំនៅ ចំនួន ០២នាក់ បានដើរចេញពីក្នុងព្រៃខាងកើតផ្លូវ ហើយហៅជនរងគ្រោះឲ្យឈប់រថយន្តទិញការ៉េម រួចបានធ្វើសកម្មភាពកាន់កាំបិតប៉័ងតោ គំរាមយកប្រាក់បាន ចំនួន ៧ម៉ឺនរៀល និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាករីតមី ពណ៌ប្រផេះ មានលេខទូរស័ព្ទ 088 4547 654 ពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើបានគេចខ្លួនបាត់។
ក្រោយពីទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទី ជំនាញបានស្រាវជ្រាវឈានដល់កំណត់មុខសញ្ញា ឃាត់ឈ្មោះ សុត សៅរីន ភេទប្រុស ១៩ឆ្នាំ ភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយពេលឃាត់ខ្លួនបានសារភាពបានធ្វើសកម្មភាពគំរាមយកប្រាក់ ៧ម៉ឺនរៀល និងទូរសព្ទ័ដៃ ០១គ្រឿងជាមួយឈ្មោះ ចយ ភេទប្រុស នៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងង់ស្ពឺ។នចំពោះលុយ ទូរសព្ទរបស់ជនរងគ្រោះ និងកាំបិតប៉័ងតោ ឈ្មោះ ចយ ជាអ្នកយកគេចខ្លួន។
ករណីនេះ ជំនាញបន្តសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕