(កែប) ៖ តម្លៃដំឡូងជ្វាស្រស់ នៅក្នុងភូមិកែវក្រសាំង សង្កាត់កែបក្រុងកែប ខេត្តកែប កំពុងត្អូញត្អែតម្លៃដំឡូងជ្វាធ្លាក់ចុះនៅពេលប្រជាកសិករប្រមូលផល។
ប្រជាកសិករដាំដំឡូងជ្វានៅខេត្តកែប នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បងស្រី អូន យី រស់នៅភូមិកែវក្រសាំង សង្កាត់កែប ខេត្តកែប បាននិយាយប្រាប់ឱ្យដឹងថា តម្លៃដំឡូងជ្វាស្រស់ក្នុងស្រុក នៅក្នុងឆ្នាំ២០២៣នេះបានធ្លាក់តម្លៃចុះច្រើន បើប្រៀបធៀបនឹងឆ្នាំមុនៗខុះគ្នាច្រើន។
ប្រជាកសិកលើកឡើងថាចំពោះមូលហេតុនៃការធ្លាក់តម្លៃចុះត្រូវបានបងស្រីម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយរៀបរាបថា ដោយសារឆ្នាំនេះ ទឹកភ្លៀងបានអំណោយផលល្អ ដោយមិនសូវម៉ូយទិញដំឡូងជ្វានេះទៅលក់នៅទីផ្សារក្នុងស្រុកនោះឡើយហើយម៉ូយធ្លាប់ទិញយកទៅថាលកមិនសូវដាច់ ឬម៉ូយយកទៅចែកចាយ នៅភ្នំពេញ ឬចែកចាយនៅខេត្តកំពត ឬយកទៅកំពង់សោមដូចមុនទៀតឡើយ។
បើតាមសម្តីរបស់បងស្រី ឈុន រ៉ាត់ បានលើកឡើងថា តម្លៃដំឡូងជ្វានៅខែនេះបានធ្លាក់ចុះមកត្រឹម ១៤០០ រៀល ក្នុង១គីឡូក្រាម ខណៈពេលឆ្នាំ២០២២ឆ្នាំមុនមានតម្លៃខ្ទង់ជិត ២៥០០រៀល ទៅ ២៨០០រៀល ក្នុង១គីឡូក្រាម។
ទោះយ៉ាងណាបងស្រី អូន យី បានអះអាងថា ការធ្លាក់ថ្លៃដំឡូងជ្វាតម្លៃក្នុងគីឡូក្នុងស្រុកក៍អាចនៅបានត្រឹម១៨០០រៀលដែរក្នុងមួយគឺឡូ មិនថាចំពោះតែដំឡូងជ្វាប៉ុន្តែតែតម្លៃស្វាយកែវល្មៀតក្នុងស្រុកឆ្នាំនេះ អាចមានតម្លៃខ្ពស់ចាប់ពី ១២០០រៀល រៀលទៅ ១៣០០រៀលក្នុងមួយគីឡូ។
ទោះជាយ៉ាងណា បងស្រី អូន យី ជាកូនគ្រូសារកសិកដាំដំឡូងជ្វារស់នៅក្នុងភូមិកែវក្រសាំង សង្កាត់កែបក្រុងកែប ខេត្តកែប បានរៀបរាប់ប្រាប់ឱ្យដឹងថា ស្ថានភាពនៅតាមទីផ្សារក្នុងស្រុកឬក្រៅស្រុក ដំឡូងទ្វារមានភាពធ្លាក់ចុះមិនល្អប្រសើរមិនដូចឆ្នាំមុនៗនោះឡើយដែលនៅមានតម្លៃគ្រាន់បើសមរម្យផងដែ។
(សឹង រ៉ាត់)