2024-02-27 08:02
260

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមក្នុង «កម្មវិធីប្រកួតប្រជែងរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត» ឲ្យបានច្រើនកុះក។
សម្រាប់ «ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត»  ដែលរំពឹងនឹងកើតមានចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាពេលខាងមុខនេះ។
   ក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវ និងអញ្ជើញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមក្នុង «កម្មវិធីប្រកួតប្រជែងរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត - Equinox Angkor ឆ្នាំ២០២៤»  ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ត្រូវបានគេរំពឹងថានឹងកើតមាននៅចន្លោះ ថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥និង០០នាទី ដល់ម៉ោង ៧និង០០នាទីព្រឹក។
   ក្នុងន័យនេះ ដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់ភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះឱ្យបានកុះករ និងប្រកបដោយភាពរីករាយ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធី “ការប្រកួតប្រជែងរូបថត សមរាត្រីអង្គរអច្ឆរិយៈ (Equinox Angkor Photo Contest)"។
ចំពោះនីតិវិធីនៃការចូលរួម ក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖ 
១- ជ្រើសរើសរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ឆ្នាំ២០២៤ ដែលខ្លួនបានថតដោយផ្ទាល់។ 
២- ផ្ញើរូបថត ដោយភ្ជាប់ជាមួយ ឈ្មោះ និងលេខទូរស័ព្ទ មកកាន់ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism (https://www.facebook.com/cambodia.tourism.ministry)។ 
៣- ការបើកទទួលរូបថត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ និង៤- ក្រុមការងារនឹងធ្វើការវាយតម្លៃរូបថតដែលស្អាតជាងគេចំនួន ១០ រូប ដើម្បីផ្សព្វផ្សាយនៅលើ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងទេសចរណ៍
៥- ជ័យលាភីរូបថតចំនួន ៣ រូបនឹងទទួលបានវង្វាន់ជាទឹកប្រាក់ ចាប់ពី ៥០០,០០០ រៀល រហូតដល់ ១,០០០,០០០ រៀល៕