អ្នកកាសែតបរទេសរូបនេះ បានសរសេរថា៖ «ព្រែកជីកហ្វូណនតេជោពិតជាមានផលប្រយោជន៍សេដ្ឋកិច្ចជាយុទ្ធសាស្ត្រចំពោះកម្ពុជា ពីព្រោះវានឹងលុបបំបាត់ការពឹងផ្អែកខ្លាំងរបស់កម្ពុជាលើកំពង់ផែវៀតណាម។ ព្រែកជីកនេះនឹងតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅនៅខេត្តកែបនិងកំពង់ផែសមុទ្រទឹកជ្រៅនៅខេត្តព្រះសីហនុ ខណៈដែលបច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មភាគច្រើនរបស់កម្ពុជា ត្រូវឆ្លងកាត់កំពង់ផែភាគខាងត្បូងរបស់ប្រទេសវៀតណាមដែលភាគច្រើនគឺកំពង់ផែ Cai Mep»។
បើតាមលោក David Hutt ព្រែកជីកហ្វូណនតេជោនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាក្នុងការជំរុញការធ្វើពាណិជ្ជកម្មឱ្យឆ្លងកាត់តាមច្រករបស់ខ្លួនកាន់តែច្រើន ហើយវានឹងលុបបំបាត់ហានិភ័យដែលវៀតណាមអាចបិទច្រកទ្វារពាណិជ្ជកម្មរបស់កម្ពុជា ក្នុងករណីមានភាពតានតឹងតាមរយៈការមិនអនុញ្ញាតឱ្យកម្ពុជាចូលទៅកាន់កំពង់ផែរបស់ខ្លួន ដូចអ្វីដែលធ្លាប់បានកើតឡើងរួចហើយនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ កម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ផងដែរក្នុងការធានាឱ្យបានថា «ការធ្វើពាណិជ្ជកម្មភាគច្រើននឹងមិនពឹងផ្អែកលើប្រទេសដទៃ»។
លោក David Hutt បានចុចចំចំណុច ខ្សោយរបស់ សម រង្ស៊ី ដែលជាអ្នកនយោបាយក្រឡិចក្រឡុចគ្មានគោលដៅ ដោយលោកបានសម្តែងការភ្ញាក់ផ្អើលថា វាគឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍ដែល «សម រង្ស៊ី ដែលបានធ្វើយុទ្ធនាការស្ទើរតែពេញមួយជីវិតដើម្បីលុបបំបាត់ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជាបែរជាមើលរំលងកត្តានេះ» ដោយងាកទៅគាំទ្រវៀតណាមនិងងាកមកប្រឆាំងផលប្រយោជន៍ខ្មែរទៅវិញ។ បើតាមលោក David Hutt បញ្ហាព្រែកជីកនេះ ក៏បានបង្ហាញអំពីភាពផ្ទុយគ្នាស្រឡះចំពោះការលើកឡើងរបស់មនុស្សមួយចំនួន (ក្នុងនោះក៏មានទាំង សម រង្ស៊ីផង) ដែលតែងគិតថា «គ្រួសារត្រកូលហ៊ុន គឺជាអ្នកបម្រើយួន»។
ទន្ទឹមនឹងនេះ លោក David Hutt បានទះកំភ្លៀង សម រង្ស៊ី មួយដៃយ៉ាងដំណំ ដើម្បីឱ្យអ្នកនយោបាយប្រឆាំងបំផ្លាញជាតិរូបនេះ ភ្ញាក់ពីដំណេកតាមរយៈការលើកហេតុផល អំពីសារៈសំខាន់នៃការជីកព្រែក និងការកសាងកំពង់ផែដែលប្រទេសក្នុងតំបន់កំពុងចាប់អារម្មណ៍ខ្លាំង តែបែរជាមានមនុស្សល្ងង់ខ្លៅដូច សម រង្ស៊ី ប្រឆាំងជំទាស់ទៅវិញ។ David Hutt បានលើកហេតុផល យ៉ាងដូច្នេះថា ប្រទេសម៉ាឡេស៊ីកំពុងព្យាយាមបង្កើនសមត្ថភាពកំពង់ផែដ៏ធំបំផុតរបស់ខ្លួនគឺ Klang ដែលក៏ជាកំពង់ផែធំលំដាប់ទី២ នៅក្នុងតំបន់។
ក្រុមហ៊ុន Westports Holdings នឹងវិនិយោគទឹកប្រាក់ ៨.៣៤ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខដើម្បីបង្កើនសមត្ថភាពប្រចាំឆ្នាំរបស់កំពង់ផែឱ្យដល់ ២៧លាន TEU។ កំពង់ផែកុងតឺន័រ Sapangar Bay របស់ម៉ាឡេស៊ីនៅ Sabah ក៏នឹងត្រូវបានពង្រីកផងដែរ។ ប្រទេសថៃក៍កំពុងជំរុញឱ្យមានការអភិវឌ្ឍកំពង់ផែដ៏ធំរបស់ខ្លួននៅក្រោមគម្រោងច្រករបៀងភាគខាងត្បូង ហើយគំនិតនៃព្រែកជីក Kra ក៏ត្រូវបានលើកយកមកពិភាក្សាឡើងវិញផងដែរនៅទីក្រុងបាងកក។ ដូច្នេះកម្ពុជា មិនមែនជាប្រទេសតែមួយគត់ដែលមានគំនិតចង់អភិវឌ្ឍព្រែកជីក ឬបង្កើនសមត្ថភាពកំពង់ផែរបស់ខ្លួននោះឡើយ។
លើសពីនេះ អ្នកកាសែតបរទេសរូបនេះ ក៏បានប្រឆាំងនឹងទស្សនៈភ្លីភ្លើរវើរវាយគ្មានមូលដ្ឋានរបស់ សម រង្ស៊ី ផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា «ព្រែកជីកហ្វូណនតេជោបម្រើឱ្យយោធាចិន»។ David Hutt បានអះអាងថា «ខ្ញុំនៅតែមើលមិនឃើញអំពីគោលបំណងយោធារបស់កងទ័ពជើងទឹកចិនក្នុងការឆ្លងកាត់តាមព្រែកជីកដ៏តូចមួយដើម្បីចូលទៅក្នុងប្រទេសកម្ពុជា និងដើម្បីបើកការវាយប្រហារលើប្រទេសវៀតណាម តាមដងទន្លេមេគង្គនោះឡើយ»។
លោកបានចោទសំណួរទៅកាន់សម រង្ស៊ី ថា ប្រសិនបើអ្នកយល់ថា កម្ពុជានឹងអនុញ្ញាតឱ្យយោធាចិនចូលតាមផ្លូវទឹករបស់ខ្លួនដើម្បីឈ្លានពានប្រទេសវៀតណាម ហេតុអ្វីអ្នកមិនគិតថា កម្ពុជានឹងអនុញ្ញាតឱ្យយោធាចិនធ្វើដំណើរតាមបណ្តោយផ្លូវល្បឿនលឿនដែលសាងសង់ដោយចិន រួមទាំងផ្លូវដែកផងដើម្បីឈ្លានពានវៀតណាមផងដែរទៅ?។
លោក David Hutt ពន្យល់ជនក្បត់ជាតិបីជំនាន់ទៀតថា «ប្រសិនបើជម្លោះពិតជាផ្ទុះឡើងរវាងចិន និងវៀតណាមមែន ចិនប្រហែលជាមិនអាចដឹកជញ្ជូនអាវុធ ឬគ្រាប់រំសេវឆ្លងកាត់សមុទ្រចិនខាងត្បូង ទៅកាន់កងនាវាដែលកំពុងឈរជើងនៅមូលដ្ឋានទ័ពជើងទឹករាមបានទេ»។ ដោយមូលហេតុថា «បើគិតចាប់ពីព្រំដែនចិនដែលជាប់ឡាវរហូតមកដល់ភ្នំពេញ ទន្លេមេគង្គមានប្រវែងប្រហែល ១,០០០គីឡូម៉ែត្រ។ ដូច្នេះតើ កប៉ាល់នឹងត្រូវចំណាយពេលប៉ុន្មាន ដើម្បីធ្វើដំណើរតាមផ្លូវទឹកនេះ? យ៉ាងហោចណាស់ក៏មួយសប្តាហ៍ ឬអាចយូរជាងនេះផង»។
សរុបមកវិញ សូម្បីតែអ្នកកាសែតបរទេសដែលធ្លាប់សរសេរអត្ថបទប្រឆាំងរាជរដ្ឋាភិបាល ក៏ទ្រាំនឹងភាពល្ងង់ខ្លៅរបស់ សម រង្ស៊ី មិនបានដែរ ហើយសម្រេចចិត្តចេញមកបកអាក្រាតអ្នកនយោបាយល្ងិតស្ងង់ប្រឆាំងនឹងប្រយោជន៍ជាតិនិងប្រជាជនខ្មែរខ្លួនឯងរូបនេះជាសាធារណៈតែម្តង។ ប្រការនេះ ពិតជាសបញ្ជាក់អោយឃើញយ៉ាងច្បាស់មិនអាចប្រកែកបានឡើយថា «ជនក្បត់ជាតិតត្រកូលបីជំនាន់ឈ្មោះ សម រង្ស៊ី ត្រូវបានសាធារណជនទាំងខ្មែរ និងបរទេសបកអាក្រាតឱ្យឃើញមុខមាត់ពិតប្រាកដថា ជាអ្នកនយោបាយដែលគ្មានឈាមជ័រជាខ្មែរទេ ហើយខួរក្បាលពោរពេញដោយគំនិតគំគួនសងសឹក និងបំផ្លាញជាតិដែលស័ក្តិសមនឹងកេរ្តី៍ឈ្មោះជាជនក្បត់ជាតិបីជំនាន់»៕