2024-02-16 17:41
364

កែប៖ មន្ត្រីសាលាខេត្តកែបម្នាក់ កំពុងសាងសង់សំណង់ផ្ទះថ្មដ៏ស្កឹមស្កៃមួយកន្លែង ប៉ុន្តែត្រូវបានមន្ត្រីខ្សឹបប្រាប់ថា «ពុំមានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញនោះឡើយ»។ 

យោងតាមប្រភពគួរឲ្យទុកចិត្តបានបង្ហើបថា ទីតាំងក្នុង ភូមិដំណាក់ចង្អើល សង្កាត់ព្រៃធំក្រុង-ខេត្តកែប ដែលមានម្ចាស់ឈ្មោះ សាំង សារឿន ជាមន្ត្រីសាលាខេត្តកែប។ 

ពាក់ព័ន្ធសំណលោក ឃន វុទ្ធី អភិបាលក្រុងកែប បានប្រាប់ថា «សួរមន្ត្រីជំនាញ»។ 

លោក វេង ថុល ប្រធានការិយាល័យភូមិបាលក្រុងកែប បានប្រាប់ថា «រងចាំថ្ងៃច័ន្ទលោកនឹងចាត់ឲ្យមន្ត្រីទទួលបន្ទុកសំណង់ឲ្យចុះទៅពិនិត្យមើល»។ 

លោក សាំង សារឿន ម្ចាស់សំណង់អត់ច្បាប់ដែលជាជាមន្ត្រីសាលាខេត្តកែប ក្រុមការងារបានទំនាក់ទំនងសុំការបញ្ជាក់អំពីការសាងសង់នេះមានច្បាប់ ឬគ្មានច្បាប់ ប៉ុន្តែលោកមិនមានការឆ្លើយតបនោះទេ៕