សៀមរាប៖ ក្មេងទំនើងប្រុស-ស្រី ចំនូន ០២ក្រុម មានគ្នាសរុប ៣០នាក់ ដែលបង្កភាពអនាធិតេយ្យ ចលាចល និងអសន្តិសុខក្នុងក្រុងសៀមរាប ត្រូវបានកម្លាំងព្រហ្មទណ្ឌ និងកងអន្តរាកមន៍បង្ក្រាប និងឃាត់ខ្លួនយកមកធ្វើការសាកសួរតាមិនិតិវិធី។
តាមរបាយការណ៍ប៉ូលិស បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី នៅត្រង់ចំណុច មុខសណ្ឋាគារ យីហោ «ម៉ៅ ហ៊ាន» ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីក្មេងទំនើង ចំនួន ០២ក្រុម បានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមកតែមិនបណ្តាលឲ្យភាគីណារងរបួសស្នាមនោះទេ។
របាយការណ័បន្ថែមទៀតថា ក្រោយពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជ បានសហការណ៍ជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវ និងបាននាំខ្លួនក្មេងទំនើងទាំង ០២ក្រុម ដែលមានសរុបចំនួន ៣០នាក់ ស្រី ០១នាក់ ដែលពាក់ព័ន្ធនឹងករណីខាងលើមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង ០២ក្រុមបានឆ្លើយសារភាពថា « ពួកខ្លួនបានមានជម្លោះពាក្យសំដីជាមួយគ្នា ហើយបានយកដុំថ្ម និងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមកពិតមែន»។
បច្ចុប្បន្នក្រុមក្មេងទំនេីងទាំងនេះត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យា អប់រំ និងណែនាំឲ្យអាណាព្យាមកធនាយកទៅអប់រំបន្តទៀត៕