ភ្នំពេញ៖ ក្រុមគ្រួសារសពរបស់អ្នកជំងឺដែលបានស្លាប់ដោយសារជំងឺដាច់សសៃឈាមក្នុងខួរក្បាលបានបង្ហោះសាររិះគន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ព្រោះតែក្រុមគ្រូពេទ្យប្រចាំការមានការឈឺតយ៉ាវ និងមិនយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ «SreyPich Phou» នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នេះថា «មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ! តេីមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀតដែលត្រូវជួបរឿងបែបនេះ?» ។
គណនីហ្វេសប៊ុកខាងលើ បានសរសេរនូវខ្លឹមសារដូចខាងក្រោម៖ កាលពីម៉ោង ២ទាបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ប៉ាខ្ញុំមានអាការៈសន្លប់បាត់បង់ស្មារតី ខ្ញុំនឹងម៉ាក់បានដឹកប៉ាមក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) មន្ទីរពេទ្យមិនមានក្រុមការងារគ្រាប់គ្រាន់សម្រាប់លើកប៉ាខ្ញុំទេ ដោយទុកប៉ាខ្ញុំចោលតម្រូវខ្ញុំបង់ប្រាក់មុនដោយចំណាយពេលជាង ៤០នាទី បន្ទាប់ពីខ្ញុំចំណាយពេលបង់ប្រាក់ហេីយពួកខ្ញុំ និងប៉ាខ្ញុំត្រូវចាំគេ call ដាស់ពេទ្យស្កែន នឹងតម្រូវអោយបង់ប្រាក់មុនស្កែនម្តងទៀត ។
គណនីហ្វេសប៊ុកឈ្មោះ «SreyPich Phou» បានសរសេរទៀតថា៖ បន្ទាប់មកពីថត គេអូសប៉ាទៅថតស្កែន ១កន្លែងទៀត ដោយក្រុមតែ១នាក់គត់ រឿងដដែលកេីតឡេីងនៅពេលដល់បន្ទប់ស្កែនគេត្រូវចំណាយពេល call ដាស់ពេទ្យម្តងទៀត ។ មិនមានការសង្គ្រោះបឋមត្រឹមត្រូវចំពោះប៉ាខ្ញុំឡេីយ គាត់ត្រូវសន្លប់ពីម៉ោង២រហូតដល់ម៉ោង ៤និង៣០នាទី ដោយលទ្ធផលបង្ហាញថាប៉ាខ្ញុំត្រូវដាច់សរសៃរក្នុងខួរក្បាល ខាងពេទ្យក៏ប្រាប់ខ្ញុំនឹងម៉ាក់ថា ប៉ាខ្ញុំមិនអាចសង្គ្រោះបានទៀតទេ ។
គណនីហ្វេសប៊ុកឈ្មោះ «SreyPich Phou» បានសរសេររៀបរាប់ទាំងឈឺចាប់ថា៖ រឿងដែលហួសចិត្តជានេះទៅទៀត នៅពេលដែលខ្ញុំពេទ្យយកប៉ាចេញទៅព្យាបាលបន្ត នៅវៀតណាមខាងឡានសាមុយពេទ្យរ៉ុស្សីបានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយមិនអោយចូល ដោយនិយាយថាមន្ទីរពេទ្យមិនអនុញ្ញាតអោយឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃ សុំអនុញ្ញាតយកប៉ាចេញព្យាបាលទៅជាមួយហេីយក៏ដោយ។ មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរ៉ុស្សីទេ តែតម្លៃខាងគាត់គឺគុណនឹង២ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ លើសពីនោះទៅទៀតគាត់បាននិយាយមកកាន់ពួកខ្ញុំថា “នរណាអនុញ្ញាតអោយបងចេញ? ពេទ្យមួយណា? ឈ្មោះអី? ចំពោះតម្លៃអ្នកអែងមានតថ្លៃពួកខ្ញុំហើយរឺនៅ?” ទាំងដែលប៉ាខ្ញុំជិតអត់ពេលទៅ រហូតដល់ម៉ោង៨ព្រឹកទេីបពួកខ្ញុំអាចដោះស្រាយដឹកប៉ាចេញបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហេីយ!
កូនស្រីរបស់សពជនរងគ្រោះបានសរសេរបញ្ជាក់ថា៖ ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសពសូមអំពាវនាវអោយរដ្ឋាភិបាលរកយុត្តិធម៍ ក៏ដូចជាមានវិធានការណ៍ចំពោះករណីនេះផង ។
ពាក់រឿងរ៉ាវដូចអ្វីដែលរៀបរាប់ខាងលើ ក្រុមការងារ msj tv មិនទាន់ស្វែងរកការទំនាក់ទំនាក់ពីខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត បាននៅឡើយទេ ៕