ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ ២០២៣ នេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ០៦-០៧ ខែវិច្ឆិកា ខាងមុខនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលខណៈនេះគេកត់សម្គាល់ឃើញសិស្សានុសិស្ស បាន និង កំពុងត្រៀមខ្លួនដើម្បីការប្រឡងមួយនេះផងដែរ។
ថ្ងៃប្រឡងនឹងខិតជិតមកដល់ នៅព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ក្រសួងអប់រំយុវជន និង កីឡា បានបង្ហាញពីសកម្មភាពដឹកជញ្ជូនប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានី-ខេត្ត ខណៈប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។
ទន្ទឹមគ្នានេះ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ សូមជម្រាបថា សម្រាប់ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុប ១៣៧ ៤១២ នាក់ ក្នុងនោះស្រី ៧៣ ២៧៨ នាក់៕