គ្រាប់ ត្រូវបានប្រទះឃើញ ដោយក្រុមកម្មកររបស់ក្រុមហ៊ុន លឿង ជ័រ នៅពេលជីកកកាយដាក់លូបង្ហូរទឹកស្អុយចេញពីក្រុង ស្ថិតនៅក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោក ឯម សុផល ចៅសង្កាត់អូរចារ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា ទីតាំងខាងលើនេះទទួលបានការអភិវឌ្ឍក្នុងគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ មានប្រវែងដែលត្រូវកាយដាក់លូជិត១០០ម៉ែត្រ ហើយក្រុមការងារកាយដីដាក់លូបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃ០២ រហូតមកដល់នឹងពេលនេះ មានរយៈពេល០៥ថ្ងៃកន្លងមកហើយ ក្នុងនោះក៏បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅបង្កប់ក្នុងរណ្តៅដីដែលបានជីក ។
លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេល០៥ថ្ងៃនេះក្រុមការងារបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបទាំងអស់ចំនួន ៩៧គ្រាប់ហើយ ដែលភាគច្រើនជាប្រភេទគ្រាប់ផ្លោង ផលិតនៅសហរដ្ឋអាមេរិក ហើយគ្រាប់ទាំងនោះមិនទាន់ខូចទាំងស្រុងទេ តែក៏មិនអាចយកទៅប្រើប្រាស់បាននោះដែរ ដែលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះគឺជាគ្រាប់ផ្លោង មានប្រភេទនិងទំហំខុសៗគ្នា រួមមានទំហំ130mm ទំហំ75mm ទំហំ85mm ទំហំ105mm គ្រាប់រ៉ុកកែតទំហំ122mm និងក្បាលផ្ទុះគ្រាប់105mm ជាដើម ។
ជាមួយគ្នានេះ ទាំងអាជ្ញាធរសង្កាត់ មន្ត្រីអង្គភាព CMAC និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយបើមានជួបនឹងគ្រាប់ទាំងនេះនៅទីកន្លែងណាសូមរាយការណ៍ជាបន្ទាន់មកកាន់សមត្ថកិច្ចដែលនៅជិតបំផុតដើម្បីឲ្យមន្ត្រីជំនាញអង្គភាព CMAC ចុះប្រមូលបានទាន់ពេលវេលា។ដោយ,ស សារឿន