2024-01-30 19:30
237

(កំពត) ៖   កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤  លោក អ៊ិន ដានី បានប្រាប់ឱ្យដឹងថា ដោយសាអាជ្ញាធរឃុំស្តេចគង់ខាងជើងក្នុងស្រុកបន្ទាយមាសខេត្តកំពតនិងប្រជាកសិកបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះស្រុកបន្ទាយមាស ពិសេសនោះឃុំស្តេចគង់ខាងជើងដោយមានប្រជាកសិកធ្វើស្រែស្រូវរដូវប្រាំងពួកគាក់ លែងព្រួយបារម្ភពីបញ្ហាកង្វះទឹកស្រោចស្រពស្រូវប្រាំងទៀតហើយ បន្ទាប់ពីមានការអន្តរគមន៍ពីមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ។
   ដូច្នេះហើយអាជ្ញាធរនិងប្រជាកសិកធ្វើស្រូវប្រាំងបានសម្តែងសេចក្តីត្រេកអរ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ បូមទឹកដាក់ស្រែ ខណៈពេលដែលស្រូវរដូវប្រាំងដែលកំពុងបានមានតម្លៃថ្លៃនៅលើទីផ្សារផងនោះ។ 
   លោក អ៊ិន ដានី មេឃុំជំទប់ទី១ឃុំស្តេចគង់ខាងជើងបានប្រាប់ឲ្យដឹងថា ដោយសាររាជរដ្ឋាភិបាលបានផ្តល់ប្រឡាយទឺកពីរខ្សែធំៗ ធ្វើឲ្យប្រជាកសិករនៅក្នុងឃុំស្តេចគង់ខាងជើង មានលទ្ធភាពអាចធ្វើស្រូវរដូវប្រាំងបាន៣ដង ក្នុង១ឆ្នាំ នៅលើផ្ទៃដី ១ ៦៦៣ហិកតា ។

    ហើយរាល់ឆ្នាំ ពេលច្រូតកាត់រួចរាល់ប្រជាកសិក និងធ្វើស្រូវប្រាំងបន្តទៀត ប៉ុន្តែដោយសារអាកាសធាតុ ឆ្នាំនេះមិនត្រូវមានអំណោយផលដល់ប្រជាពលរដ្ឋក្រោយពីប្រមូលផល សូមរងចាំមើលទឹកភ្លៀងសិន ទើបហ៊ានធ្វើស្រែបន្តទៀត។
    លោក អ៊ិន ដានី បានបញ្ជាក់ឱ្យដឹងថា ស្រូវអ៊ីអែផ្តល់ទិន្នផលមធ្យម ១ហិកតា ៥តោន ហើយលក់នៅនឹងស្រែបានតម្លៃថ្លៃ ១គឺឡូរក្រាម ១៤០០រៀលក្នុងមួយគឺឡូរក្រាម ហើយប្រសិនបើតម្លៃស្រូវនៅថេរ ដូចសព្វថ្ងៃនេះ ជីវភាពពលរដ្ឋនឹងកាន់តែប្រសើរបន្ថែមទៀត។
    ប្រជាកសិកររស់នៅភូមិក្រឡង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស លោក អៀង សារ៉ាត់ បានប្រាប់ថា ពលរដ្ឋឆ្នាំនេះ បានធ្វើស្រូវប្រាំងច្រើន ព្រោះស្រូវបានថ្លៃ។
ដំបូងឡើយគាត់ព្រួយបារម្ភខ្លាចខ្វះទឹក ប៉ុន្តែបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ កសិករទាំងអស់សប្បាយចិត្តឡើងវិញហើយ។
តាមរបាយការណ៍មន្ទីរកសិកម្មដើមឆ្នាំនេះ ផ្ទៃដីដំណាំស្រូវប្រាំងទូទាំងខេត្ត អនុវត្តបាន១៣ ៤១២ហិកតា ស្មើ១៣៣%នៃផែនការ។
    ហើយមន្ទីជំនាញពាក់ព័ន្ទ រួមនឹងអាជ្ញាធរនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិកដែលធ្វើស្រែប្រាំងហើយរងចាំជួយជានិច្ច ប្រសិនបើមានបញ្ហាណាមួយបង្កឲ្យ ប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋនោះ។(សឹង រ៉ាត់)