នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការចូលរួមពីក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន៤៦០ កន្លែង ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្រុងបាវិត ខេត្តស្វាយរៀង។
វេទិកាការងារនេះ នឹងត្រូវរៀបចំឡើងនៅក្នុងទីតាំងក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) ស្ថិតនៅផ្លូវជាតិលេខ១ ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដោយផ្ទាល់ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច។
លោក ទេព បញ្ញា ប្រធានផ្នែករដ្ឋបាល នៃក្រុមហ៊ុន ឡេព័រ (ខេមបូឌា) លើកឡើងថា នៅថ្ងៃទី៣០ នេះ ក្រុមហ៊ុនយើងនឹងចូលរួមក្នុងវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៦០កន្លែង សម្រាប់ផ្តល់ជូនបងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដោយក្នុងនោះក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកក្នុងមុខតំណែងជាច្រើនដូចជា អ្នកបកប្រែចិន កម្មករកាត់ដេរ កម្មករខ្សែរទឹកហូរ ផ្នែកតុកាត់ ផ្នែកឃ្លាំង និងផ្នែកព្រីនពុម្ពជាដើម។
លោកបន្ថែមថា សម្រាប់ស្អែកនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទូទៅទោះមាន ឬមិនទាន់មានបទពិសោធន៍ការងារ ក៏អាចមកចូលរួមក្នុងវេទិកាការងារនៅថ្ងៃស្អែកនេះបានដែរ។
លោក ទេព បញ្ញា បានឱ្យដឹងទៀតថា ក្រុមហ៊ុនមានការសហការជាមួយនឹង មជ្ឈ មណ្ឌលការងារខេត្តស្វាយរៀងរបស់ NEA យូរមកហើយ។ លោកបន្តថា៖ «យើងខ្ញុំពិតជាអរគុណដល់មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងខ្លាំងណាស់ ដែលតែងតែគាំទ្រនិងផ្តល់ការជ្រោមជ្រែងដល់ក្រុមហ៊ុនយើងក្នុងការជ្រើសរើសបុគ្គលិកក៏ដូចជាកម្មករនិយោជិតកន្លងមក»។