2024-11-04 10:11
11

(កំពង់ចាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឧបត្ថម្ភម៉ូតូ១គ្រឿងនិងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម យ៉េកហ៊ាងដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេសA ហើយមានជីវភាពខ្វះខាតរស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងចំណោមបេក្ខជនជាង២ពាន់នាក់ដែលប្រឡងជាប់និទ្ទេស A ក៏មានយុវតីគឹម យ៉េកហ៊ាងម្នាក់ដែរប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំងទើបនាងមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជារឿងគួរឲ្យសោកស្ដាយសម្រាប់នាងនិងគ្រួសារ។

បន្ទាប់ពីឃើញព័ត៌មាននៅលើបណ្ដាញសង្គមនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី ហួត ហាក់ និងលោកអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បានចុះទៅមើលស្ថានភាពពិតដល់ផ្ទះរបស់យុវតី គឹម យ៉េកហ៊ាង និងបានជួបសំណេះសំណាលនិងលើកទឹកចិត្តដល់យ៉េកហ៊ាងឲ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀតពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូ១គ្រឿងនិងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម យ៉េកហ៊ាង ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា៕