2023-08-07 01:08
298


(កំពត)    ៖   នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៣នេះ សាស្ត្រាចារ្យ និងសិស្សិតបានបង្ហាញសេចក្តីគាំទ្រនិងសប្បាយរីករាយចំពោះលទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ថាពិតជាបានឆ្លើយតបតាមឆន្ទៈ និងការចង់បានរបស់ប្រជាជន និងបានបង្ហាញពីភាពជឿជាក់ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ថាពិតជាស័ក្តិសមធ្វើជានាយករដ្ឋមន្ត្រីបន្តវេន ដឹកនាំកម្ពុជាឲ្យឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំង។
   និស្សិត និងសាស្ត្រាចារ្យ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានលើកឡើងថា គណបក្សប្រជាជនឈ្នះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលពី៧ ឆ្នាំ២០២៣នេះ គឺពិតជាបានឆ្លើយតបតាមឆន្ទៈ និងការចង់បានរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ដោយសារគណបក្សប្រជាជនមានគោលនយោបាយដឹកនាំល្អ គុណបំណាច់ច្រើនក្នុងសង្គមខ្មែរ ពិសេសនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
   ក្រៅពីភាពសប្បាយរីរាយចំពោះលទ្ធផលរបស់គណបក្សប្រជាជនឈ្នះឆ្នោត និស្សិត និងសាស្ត្រាចារ្យទាំងនោះ ក៏បានបង្ហាញអំពីភាពជឿជាក់ចំពោះបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តម ហ៊ុន ម៉ាណែត ថាពិតជាស័ក្តិសមបំផុត ព្រោះឯកឧត្តមហ៊ុន ម៉ាណែត មានគុណសម្បត្តិគ្រប់យ៉ាងក្នុងភាពជាអ្នកដឹកនាំ ទាំងចរិយាសម្បត្តិ ចំណេះជំនាញ បទពិសោធ  និងគុណធម៌ ដែលអាចដឹកនាំកម្ពុជាកាន់តែរីកចម្រើន។
   ទន្ទឹមគ្នានេះដែរ ក្នុងថ្ងៃខួមកំណើតគម្រប់ ៧២ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និស្សិតទាំងនោះ ក៏បានថ្លែងអំណរគុណ និងជូនពរចំពោះសម្តេចតេជោ បានលះបង់គ្រប់យ៉ាង ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជនរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ។
   តាមលទ្ធផលរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសលទ្ធផលជាផ្លូវការ   នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ទទួលបានកៅអ៊ីសភា(អាសនៈ)សរុប ១២០ លើ ១២៥ ដោយឡែកខេត្តកំពត ទទួលបានកៅអ៊ី ៦ លើ៦ ។(សឹង រ៉ាត់)