កំពង់ស្ពឺ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះ សុខ ស៊ីនណារ៉េត ដែលឪពុកបង្កើត បុគ្គល ស៊ន ដារា ជាសកម្មជមបក្សប្រឆាំងនៅក្រៅប្រទេស ពីបទ៖ «រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន» បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៤០ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ១៨៩៩ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលទាក់ទិននឹងករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មានជនត្រូវចោទឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស ឆ្នាំកំណើត១៩៥៨ ត្រូវបានចោទប្រកាន់ ពីបទ៖ «រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៤០ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ដោយបានដកហូតគ្រឿងញៀន ចំនួន ០២ (ពីរ)កញ្ចប់ ជាប្រភេទ មេតំហ្វេតាមីន ទម្ងន់ ១៥,៥២ (ដប់ប្រាំក្បៀសហាសិបពីរ) ក្រាម និងសារធាតុមិនច្បាស់ ចំនួន ០១(មួយ)កញ្ចប់ ទម្ងន់ ១៣,៧៨ (ដប់បីក្បៀសចិតសិបប្រាំបី) ក្រាម។
អ្នកនាំពាក្យបានបញ្ជាក់ថា៖ «បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់»។
ក្រោយការចាប់ខ្លួនលោកវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត មន្ត្រីជាយោធាចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ សុខ ស៊ីនណារ៉េត ពាក់ព័ន្ធនឹងករណី បទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ»។
បញ្ជាការដ្ឋានកងទ័ពជើងគោក សូមបញ្ជាក់ថា៖ «ចំពោះករណីខាងលើនេះ មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលពាក់ព័ន្ធនឹងគ្រឿងញៀនប៉ុណ្ណោះ។ ប ញ្ជាការដ្ឋានកងទ័ពជើងគោក នឹងបន្តតាមដានករណីខាងលើនេះ ដោយយកចិត្តទុកដាក់បំផុត»។
ក្រោយសមត្ថកិច្ចឃាត់ខ្លួន លោក ស៊ុន ស៊ិនណារ៉េត ដែលជាឪពុកបង្កើតសកម្មជនបក្សប្រឆាំង ស៊ន តារា ដែលរស់នៅក្រៅប្រទេស ពេលនេះ បុគ្គល ស៊ន តារា បានស្នើសុំសូមឱ្យដោះលែងឪពុករបស់ខ្លួន និងប្រកាសជាថ្មី សូមអភ័យទោសសម្តេចតេជោ និងរាជរដ្ឋាភិបាល បើខ្លួនខុសឆ្គងពាក្យសម្តីណាមួយ»៕