នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាមោង ៨:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយអាហារូបករណ៍ និងវគ្គសិក្សារយៈពេលខ្លី ទៅបន្តការសិក្សានៅប្រទេសចិន” ដើម្បីជូនសិស្សនិស្សិតបន្តថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៥០០នាក់ ស្ថិតនៅសាលប្រជុំ CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។
មានប្រសាន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងការស្វែងរកអាហារូបករណ៍ពីគ្រប់ស្ថាប័នរដ្ឋ និងឯកជននៅប្រទេសចិន ផ្តល់ជូនដល់និស្សិតខ្មែរយើង ជាពិសេសបានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយអាហារូបករណ៍, តម្រង់ទិសលើកទឹកចិត្តដល់សិស្ស និស្សិត,ចែករំលែកបទពិសោធន៍អំពីការសិក្សា ,ចូលរួមចំណែកពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន និងជាការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងដោយមានការសហការ និងគាំទ្រដោយ៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។