ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបរកែវ ព្រមលោកជំទាវ បានអញ្ជើញ ជាអធិបតីកាត់ខ្សែបូ សម្ពោធឆ្លង និងអភិសេករូបសំណាក៤ព្រះអង្គ នៅវិទ្យាល័យបរកែវ ស្ថិតក្នុងស្រុកបរកែវ
រូបសំណាកទាំង៤ ព្រះអង្គ មានព្រះពុទ្ធរូប១ព្រះអង្គ ព្រះបាទជ័យវរ័ន្មទី៧ មួយព្រះអង្គ សម្តេចព្រះសង្ឃរាជជួនណាត ១ព្រះអង្គ និងព្រះភិរម្យក្រមង៉ុយ ចំនួន១រូប ដែលទើបកសាងរួច ដើម្បីទុកជាសាធារណៈប្រយោជន៍នៅក្នុងវិទ្យាល័យបរកែវ ស្តិតក្នុងស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានធ្វើពិធីសម្ពោធនិងអភិសេក ជាផ្លូវការ ។ពិធីសម្ពោធនិងអភិសេក រូបសំណាកទាំង៤ព្រះ អង្គខាងលើនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងលោកជំទាវ និងមានការអញ្ជើញចូលរួម ពីសំណាក់ លោក កង សារឿន អភិបាលស្រុកបរកែវ លោកប្រធានការិយាល័យអប់រំស្រុក លោក លោកស្រីគណៈកម្មការ គ្រប់គ្រងសាលា លោកមេឃុំ លោកនាយក នាយករង លោក លោកស្រី អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ បួនៗសិស្សទាំងអស់នៃ វិទ្យាល័យបរកែវយ៉ាងច្រើនកុះករ។
cv លោកស្រី មៀច ច័ន្ទឡាយហេង នាយិកា វិទ្យាល័យបរកែវ បានអោយដឹងថា រូបសំណាក ទាំង៤ ព្រះអង្គនេះចាប់ផ្ដើមកសាងឡើង នៅវិទ្យាល័យបរកែវ ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ដោយផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម ប៉ែន វិបុលរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនានិងមានការចូលរួមឧបត្ថម្ភថវិការកសាងរួមមាន៖ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការ និងលោកជំទាវ ស៊ូ វីឡាលីម ព្រមទាំងបុត្រ,លោកជំទាវ ច័ន្ទជ័យ រាជានី ព្រមទាំងក្រុមគ្រួសារ,ឯកឧត្តម វ៉ា ស៊ិនភីរម្យ និងលោកជំទាវ ហង្ស ម៉ាណាន ព្រមទាំងបុត្រ,លោកស្រី មៀច ចំនួឡាយហេង និងស្វាមី ព្រមទាំងបុត្រ,លោក នៅ ឃាន និងលោកស្រី ក្រូច សុឃីម ព្រមទាំងបុត្រ ដោយចាប់ ដំណើរការកសាងនៅកំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៣ បាន សម្រេចរួចរាល់១០០% ដែលចំណាយថវិកាសរុបប្រមាណជាង៤០លានរៀល។
លោកស្រីនាយិកាសាលាព្រមទាំងសិស្សទាំងអស់នៃវិទ្យាល័យបរកែវបានសម្តែងនូវសេចក្តីរំភើបរីករាយ ដែលបានទទួលនូវសមទ្ធិផលដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដែលទទួលបាន នូវរូបសំណាក់ទាំង៤ព្រះអង្គដែលជាស្នាដៃ និងសទ្ធាជ្រះថ្លារបស់សប្បុរសជនទាំងទីជិត និងទីឆ្ងាយ បានចូលរួមចំណែកកសាង និងបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ គោរពប្រតិបត្តិ នឹងជាទ្រព្យសម្បត្តិរួមសម្រាប់វិទ្យាល័យបរកែវ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានលើកឡើងថា ការផ្តើមកសាងរូបសំណាកទាំង៤ព្រះអង្គនេះគឺ ក្នុងគោលបំណងអោយប្អូនៗក្មួយៗសិស្សានុសិស្សបានគោរពបូជាព្រះពុទ្ធរូប និងបុព្វបុរសខ្មែរ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋដើម្បីអោយសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី បានស្គាល់និងទុកជាសាធារណៈប្រយោជន៍ផងដែរ។ឯកឧត្តម ក៏បានណែនាំឱ្យសិស្សានុសិស្សនៃវិទ្យាល័យបរកែវទាំងអស់ ត្រូវមានកតញ្ញូតាធម៌ ការដឹងគុណ និងការគោរពស្រឡាញ់ ចំពោះបុព្វបុរសក៏ដូចជាមាតា-បិតា លោកគ្រូ-អ្នកគ្រូ ក៏ដូចជាថ្នាក់ដឹក នាំដែលដឹកនាំឱ្យប្រទេស ទទួលបាននូវសុខសន្តិភាព និងសុខក្សេមក្សាន្ត ពេញលេញទូទាំងប្រទេស។ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា សិស្សានុសិស្សចូលរួមថែរក្សានូវ សមិទ្ធផលដែលបានសម្ពោធក្នុងថ្ងៃនេះ។ពិសេសសូមឱ្យសិស្សានុសិស្សបន្ត ខិតខំរៀនសូត្រ ត្រូវមានភាពស្មោះត្រង់ ភាពជឿជាក់ និងការទុកចិត្តលើខ្លួនឯង ដើម្បីទទួលបាន នូវជោគជ័យក្នុងជីវិត៕