ខេត្តកំពតៈ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តបែនដឹកដី បើកបុកម៉ូតូពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលា៩និង៥០នាទីយប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន(បេនឡានចាស់) ក្នុងភូមិក្រាំងអំពិល សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ អាន រតនៈ ភេទប្រុស អាយុ ១៥ឆ្នាំ ចំណែកអ្នករងរបួសរបួសធ្ងន់មានឈ្មោះសោម វីរៈ ភេទប្រុស អាយុ១៤ ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
ប្រភពបន្ថែមថាមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ខាងលើនេះបានជិះម៉ូតូមួួយ គ្រឿងម៉ាកម៉ាកហុងដាឌ្រីម សេ 125 ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ធំ1k 27 63 បើកបរដោយឈ្មោះអាន រតនៈ ក្នុងទិសដៅពីត្បូងទៅជើង ។លុះពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបែនដឹកដីមួយគ្រឿងម៉ាកនីសាន់ចង្កូតស្ដាំពណ៌ខៀវ ពាក់ផ្លាកលេខកំពង់សោម 0447 បើកបរដោយឈ្មោះអ៊ីវ សំអុល ភេទប្រុស អាយុ 43 ឆ្នាំមានទីលំនៅភូមិត្រពាំងច្រាបឃុំថ្មីស្រុកទឹកឈូខេត្តកំពត ក្នុងទិសដៅពីជើងទៅត្បូងបានបត់ឆ្វេងឆ្លងផ្លូវ ក៏ជ្រុកទៅបុកម៉ូតូជនរងគ្រោះខណៈកំពុងជិះលឿនពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានគេជួយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះឈ្មោះ អាន រតនៈ ក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្តង ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចបានអូសយកវត្ថុតាងរថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។