2024-12-01 11:32
11

(កំពត)៖ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍និងជាប្រធានគណៈកម្មការទី ១០ នៃរដ្ឋសភាជាតិបានដឹកនាំក្រុមការងារចុះជួយខេត្តកំពត ជាសមាជិកព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលរួមជាមួយអាជ្ញាខេត្ត ក្រុង ស្រុក បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់រួមនិងថវិកាមួយចំនួនដល់សិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា (ឆ្នាំ២០២៣-២០២៤) ទូទាំងខេត្តកំពតដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A ចំនួន៤៤៤០នាក់។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានយកឱកាសនោះអបអរសាទរចំពោះ ការខិតខំប្រឹងប្រែងរបស់ក្មួយៗ រហូតបានទទួលជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងនោះជូនសិស្សទទួលបាននិទ្ទេស A ចំំនួន ៧៩នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ Honda Beat ដែលផលិតឆ្នាំ ២០២៥ ចំនួន ១គ្រឿង អមដោយពានរង្វាន់១គ្រឿងរួមទាំងថវិការ ៤០ ម៉ឺនរៀល  សិស្សដែលប្រឡងជាប់និទ្ទេស B មានចំនួន ៤៦៩ នាក់ក្នុងម្នាក់ៗទទួលបាន ២០ ម៉ឺនរៀល, និងសិស្សនិទ្ទេស C មានចំនួន ១០៥៥នាក់ ក្នុងម្នាក់ៗទទួលបាន ១៥ ម៉ឺនរៀល,និងប្រឡងជាប់និទ្ទេសD មានចំនួន ១៥៩៥ នាក់ក្នុងម្នាក់ទទួលបាន ១០ ម៉ឺនរៀល សិស្សជាប់និទ្ទេសE មានចំនួន ១២៤២នាក់ ក្នុងម្នាក់ទទួលបាន ៥ ម៉ឺនរៀល។

ដោយឡែកក្នុងនោះលោកគ្រូនិងអ្នកគ្រូមានចំនួន ៤៧០ រូបក្នុងម្នាក់ៗទទួលបាន ១០ ម៉ឺនរៀល និងគណៈគ្រប់គ្រង់សាលាមានចំនួន ៨៣រូប ក្នុងម្នាក់ៗទទួលបាន ១០ ម៉ឺនរៀល បានប្រកាសផ្តល់ជូនអាហារូបករដល់និស្សិតចំនួន ២០០ កន្លែងសម្រាប់សិស្សផងដែរ។ 

នៅក្នុងពិធីផ្តល់ពាក្យរង្វាន់ខាងលើបានប្រព្រឹត្តធ្វើឡើងនៅក្នុងពហុកីឡាដ្ឋានខេត្តកំពត។ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលជាប់និទ្ទេស A ចំនួន ៧៩ នាក់ ដោយម្នាក់ៗទទួលបានម៉ូតូ១គ្រឿង និងថវិកា ៤០ ម៉ឺនរៀល។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានថ្លែងថា ចំពោះសិស្សដែលប្រឡងជាប់ទទួលបានជ័យលាភីលើកនេះ គឺជាការបោះជំហានទទួលបានជ័យជំនះកម្រិតទី១ ដូច្នេះត្រូវមានជំហានបន្តបន្ទាប់គឺជាភាពជោគជ័យនៃការតស៊ូរបស់ខ្លួន គឺការសិក្សាបញ្ចប់នៅកម្រិតឧត្ដមសិក្សា ដែលអាចទទួលបាននូវជំនាញ ហើយត្រូវបន្តយកជ័យជំនះបន្តទៀត គឺការបញ្ចប់ការសិក្សារួចហើយមានការងារធ្វើល្អ ដែលខ្លួនពេញចិត្ត និងទទួលបានប្រាក់ចំណូលខ្ពស់ បន្ទាប់មកទើបរៀបចំគ្រួសារមួយឲ្យបានល្អ សាងសុភមង្គលក្នុងជីវិតរបស់ខ្លួនឲ្យបានល្អប្រសើរនៅថ្ងៃអនាគត់ផងដែរ។(សឹង រ៉ាត់)