ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា៖ ក្រោមដំបូលសុខសន្តិភាព អមជាមួយស្នាមញញឹម ភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាទើបកម្ពុជាអាចទាក់ទាញភ្ញៀវបរទេសជាច្រើនប្រទេសផ្សេងៗគ្នា ក្នុងព្រឹត្តិការណ៍បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។
នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងព្រះរាជពិធីបើកការប្រណាំងទូកនៅព្រះពន្លាជ័យខាងមុខព្រះបរមរាជវាំងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនាពេលនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថតរូបទុកជាអនុស្សាវរីយ៍ និងសំណេះសំណាលជាមួយភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសចិន ជប៉ុន បារាំង អង់គ្លេស អូស្ត្រាលី សហរដ្ឋអាម៉េរិក អារ៉ាប់ បានបង្ហាញចំណាប់អារម្មណ៍ថា «កម្ពុជាជាប្រទេសមានសុខសុវត្ថិភាព សន្តិភាពពេញលេញជាពិសេសប្រជាជនគួរជាទីរាប់អាន រួសរាយ រាក់ទាក់ប្រកបដោយស្នាមញញឹម ដែលបង្ហាញឱ្យឃើញអំពីទិដ្ឋភាពដ៏អស្ចារ្យរបស់កម្ពុជា សាកសមជាប្រទេសអច្ឆរិយៈដ៏វិសេសវិសាលក្នុងព្រឹត្តិការណ៍បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក»។
សូមជម្រាបថា ទិដ្ឋភាពថ្ងៃទី១ និងទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានលោកតាលោកយាយ អ៊ំពូមីង បងប្អូនមកពីគ្រប់ទិសទីទាំងភ្ញៀវជាតិនិងអន្តរជាតិបានមកទស្សនាកំសាន្តការប្រណាំងទូក ទស្សនាពិព័រណ៍ ស្តង់លក់ផលិតផល ការប្រគំតន្ត្រី ព្រមទាំងទស្សនីយភាពជាច្រើនកុះករ ក្រោមការរៀបចំបានយ៉ាងល្អប្រសើរផងដែរ។
ចំពោះការការពាសសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី១ និងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សមត្ថកិច្ចចម្រុះជិតជាង ១ម៉ឺន ៦ពាន់ នៅតាមបណ្តាគោលដៅទាំងអស់ ពួកគាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួន និងការជួបជុំក្រុមគ្រួសារទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យ រយៈពេល០៣ថ្ងៃនេះ ឱ្យកាន់តែសប្បាយរីករាយក្រៃលែង៕